ប្រធានាធិបតី​ពូ​ទីន​ចាប់ផ្ដើម​បំពេញ ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​ទៅកាន់​គ្រី​មៀ

0

​ ​ ​នៅ​ថ្ងៃទី​១៣​សីហា ប្រធានាធិបតី រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បានចាប់ផ្ដើម បំពេញ​ទស្សនកិច្ច​ទៅកាន់​តំបន់​ស្វយ័ត គ្រី​មៀ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ សីហា​នេះ ។ ​នៅ​ថ្ងៃទី​១៤​សីហា លោកពូ​ទីន​នឹង ជួបពិភាក្សា​ជាមួយ​មន្ដ្រី​គ្រប់គ្រង​នៅ ក្នុង​តំបន់​ស្វយ័ត​គ្រី​មៀ​ពាក់ព័ន្ធ​នឹង​បញ្ហា សំខាន់ៗ​របស់​ប្រទេសជាតិ និង​ការ​រស់ នៅ​របស់​ពលរដ្ឋ ។ ​អ្នកនាំពាក្យ​ប្រធានាធិបតី​ពូ​ទីន​បាន ឱ្យដឹងថា ជំនួប​ពិភាក្សា​រវាង​ប្រ​ធានា​ធិ​ប តី​នឹង​មន្ដ្រី​ក្នុង​តំបន់ ពាក់ព័ន្ធ​នឹង​ការដាក់ បញ្ចូល​សាធារណរដ្ឋ​គ្រី​មៀ​ជាមួយ​វប្ប ធម៌​ប្រពៃណី​របស់​រុស្ស៊ី ។

នេះ​ជា​ដំណើរ ទស្ស​កិច្ច​លើក​ទី​២​ហើយ ដែល​ប្រ​ធានា ធិបតី​រុស្ស៊ី​ទៅកាន់​តំបន់​ស្វយ័ត​គ្រី​មៀ ។ កាលពី​ថ្ងៃទី​៩​សីហា លោកពូ​ទីន​ក៏បាន ទៅ​ចូលរួម​ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​ថ្ងៃ ជ័យជម្នះ​នៅ​ទីក្រុង​មូ​ស្គូ ។ ​កាលពី​ខែមីនា​កន្លងមក ដោយ​វិបត្ដិ នយោបាយ​នៅ​អ៊ុយ​ក្រែ​ន តំបន់​ស្វយ័ត គ្រី​មៀ​បាន​បោះឆ្នោត​ផ្ដាច់ខ្លួន​ទៅជា​តំបន់ ឯករាជ​មួយ ហើយ​ចូល​ជាមួយ​ប្រទេស រុស្ស៊ី​តែម្ដង ។ ​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នោះ​ផងដែរ នៅ​ថ្ងៃទី​១៣ សីហា អ៊ុយ​ក្រែ​ន​បាន​ឯកភាព​ទទួលយក ស្បៀងអាហារ​ផ្ដល់ជំនួយ​ពី​ប្រទេស​រុស្ស៊ី ដែល​ដឹក​តាម​រថយន្ដ​រហូតដល់​ជិត​៣០០ គ្រឿង កំពុងតែ​រង់ចាំ​នៅ​តំបន់​ព្រំដែន ប្រទេស​អ៊ុយ​ក្រែ​ន

។ ប៉ុន្ដែ​ក្បួន​រថយន្ដ ដឹក​ស្បៀងអាហារ​ជំនួយ​ទាំងនោះ​ចាំបាច់ ត្រូវតែ​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាង​តឹង តែង​ពី​ភាគី​អ៊ុយ​ក្រែ​ន ចៀសវាង​ការ បង្កប់ សព្វាវុធ​និង​កម្លាំង​ទាហាន​រុស្ស៊ី នៅ​ទីនោះ ទៅ​ជួយ​ដល់​ក្រុម​បះបោរ នៅ​ភាគ​ខាងកើត ។ ​រដ្ឋាភិបាល​រុស្ស៊ី​បានប្រកាស​ឱ្យដឹងថា ជំនួប​មនុស្សធម៌​ទាំងនោះ ស្ថិតក្រោម ការគ្រប់គ្រង​របស់​អង្គការ​កាកបាទក្រហម អន្ដរជាតិ រុស្ស៊ី​មិនមាន​ជាប់​ពាក់ព័ន្ធ​នោះ ឡើយ ។ ភាគី​អ៊ុយ​ក្រែ​ន​មិន​អនុញ្ញាតឱ្យ ក្បួន​រថយន្ដ​ដែលមាន​ជិត​ស​ដល់​៣០០ គ្រឿង​ឆ្លង​ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​នោះឡើយ ដោយ​ត្រូវ​ផ្ទេរ​ស្បៀងអាហារ​សម្ភារ​ទាំង អស់​មកលើ​រថយន្ដរ​បស់​អ៊ុយ​ក្រែ​ន​វិញ មុនពេល​បញ្ជូនទៅឱ្យ​ជនរងគ្រោះ ។ ​

ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​រុស្ស៊ី​បាន ឱ្យដឹងថា រថយន្ដ​ដឹកទំនិញ​ធុន​ធំ​រហូត ដល់​២៨៧​គ្រឿង​បាន​ចាក​ចេញពី​ទីក្រុង មូ​ស្គូ ទៅកាន់​ព្រំដែន​ភាគ​ខាងកើត​អ៊ុយ ក្រែ​ន មាន​ចម្ងាយ​ជាង​១​ពាក់​គីឡូ ម៉ែត្រ​។ ក្បួន​រថយន្ដ​ទាំង​នោះបាន​ផ្ទុក ទំនិញ​ជាង​២​ពាន់​តោន រួមមាន​អង្ករ ស្ករ អាហារ​កូនក្មេង សម្ភារ​សុខាភិបាល ជំរំ តង់ និង​ម៉ាស៊ីនភ្លើង​៦៩​គ្រឿង ។ ​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស អាមេរិក​ក៏បាន​ប្រកាស​ផងដែរ​ថា អា មេ​រិ​ក​គាំទ្រ​ដល់​ការត្រួតពិនិត្យ​ស្បៀង អាហារ​ពី​អ៊ុយ​ក្រែ​ន​មុនពេល​បញ្ជូនទៅ ឱ្យ​ជនរងគ្រោះ ។

​កន្លងមក​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​និង បណ្ដា​ប្រទេស​លោកខាងលិច​បាន​ចោទ ប្រកាន់​ភាគី​រុស្ស៊ី​ថា​បាន​ប្រើប្រាស់​សកម្ម ភាព​ជំនួយ​មនុស្សធម៌​ដើម្បី​បញ្ជូន ទាហាន សព្វាវុធ​ជួយ​ដល់​ក្រុម​ផ្ដាច់​ទឹក ដី​និយម​ប្រឆាំងនឹង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​។ ​ការផ្ដល់​ជំនួយ​មនុស្ស​ធម៌​ខាងលើ​ធ្វើ ឡើង​ស្របពេល​ការធ្វើដំណើរ​ទស្សនកិច្ច របស់​លោកពូ​ទីន​ទៅកាន់​តំបន់​ដែលជា អតីត​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ជា​សកម្មភាព មួយ​ធ្វើឱ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ព្រួយបារម្ភ យ៉ាងខ្លាំង 9