ខេត្តបន្ទាយមានជ័យ៖ លោកស្រីម៉េង គឹមហួយ ជាប្រធានកិច្ចការនារីខរត្តបន្ទាយមានជ័យជាផ្លូវការ ជំនួស លោកស្រីភិន វង្ស ប្រធាន មន្ទីរកិច្ចការនារីចាស់ ចូលនិវត្តន៍ និងឡើងទៅកាន់សមាជិក ក្រឹមប្រឹក្សាខេត្ត ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយ មានជ័យនាព្រឹកថ្ងៃទី
១៤ខែ សីហា ឆ្នាំ២០១៤។
ពិធីនេះមានការចូលរួម លោក ស្រីឃឹមចំរើន រដ្ធលេខាធិការក្រសួងកិច្ចការនារី លោកអ៊ុង អឿនប្រធានក្រុមប្រឹក្សាខេត្ត លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីរាជការជុំវិញខេត្តនិងនិសិត្សចំនួន២២០នាក់។ ក្នុងពិធីនោះលោក មីុហ៊ុលប្រធាននាយកដ្ធានរដ្ធបាលបុគ្គលឹកស្តីទីក្រសួងស្តីទីកិច្ចការនារីបានឡើងអានអនុក្រឹត្សលេខ ១១៦៦ ក ក ន ប្រ ក បានប្រកាសតែងតាំង លោកស្រីម៉េង គឹមហួយ ជាប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ។
លោក គោស៊ុំ សារឿត ផ្តាំផ្ញើនិងធ្វើការណែនាំដល់លោកស្រី មេ៉ងគឹមហួយ ត្រូវបន្តរួមសហការនិងត្រូវអនុវត្តការងារសំខាន់ៗជាអធិភាពមួយចំនួនដូចជាធ្វើការងារក្នុងមន្ទីរសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អនិងត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារតាមផែនយុទ្ធសាស្ត្រនារីរតនះទី៤និងដើម្បីពង្រឹងការអនុវត្តនច្បាប់ជាធរមានដែលពាក់ពន្ធ័និងវិស័យកិច្ចការនារីត្រួវចូលរួមឲ្យបានជិតស្និតគ្រប់មន្ទីរអង្គភាពនានានិងអង្គភាពពាក់ពន្ធ័ក្នុងគោលបំណងអភិវឌ្ឈន៍វិស័យកិច្ចការនារីដើម្បីឲ្យមានការរីកចំរើនទៅមុខប្រកបដោយនិរន្តភាព ៕






































