រថយន្ត​ហ្វុ​យ​ហ្សូ​បើក​បុក​កាមរី​ឆ្លាម​នៅមុខ​ផ្សារ​ស្ទឹងមានជ័យ​រង​ការខូចខាត​ ​រួច​ព្យាយាម​បើក​រត់ ត្រូវ​សមត្ថកិច្ច​ឃាត់​ចាប់បាន​

0

​ភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​បាន​រង​ការខូចខាត ខណៈ​ត្រូវ​រថយន្ត​ហ្វុ​យ​ហ្សូ មួយគ្រឿង​ទៀត​បើក​មក​បុក ពីក្រោយ ត្រង់ចំណុច​មុខ​ផ្សារ​ស្ទឹងមានជ័យ កាលពី​វេលា​ម៉ោង ៧ និង ៥០​នាទី យប់​ថ្ងៃទី​២២ កុម្ភៈ ២០១៤​នៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​។​

បណ្តាល​ឲ្យ​រង​ការខូចខាត​រួច​ព្យាយាម​បើក​រត់​រហូតមកដល់​ចំណុច​គល់ស្ពាន​ស្ទឹងមានជ័យ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ឃាត់​ចាប់បាន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ ​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ហ្វុ​យ​ហ្សូ ១​គ្រឿង គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រូ​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​

ចង្កូត​ទៅបុក​នឹង​រថយន្ត​កាមរី​ឆ្លាម មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 1F-1956 ពីក្រោយ បណ្តាល​ឲ្យ​រង​ការខូចខាត ខណៈនោះ​ខាង​រថយន្ត​ហ្សូ​បាន​ព្យាយាម​បើក​រត់ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ចាប់បាន​តែម្តង​។​ ​ក្រោយពេល​កើ​ហេតុ សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង និង​អូស​រថយន្ត​ទាំងពីរ ទៅ​រក្សាទុក​នៅ អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​តាមច្បាប់​៕Image2 Image1