ជិះ​ម៉ូតូ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិនទាន់​បុក​គូទ​រថយន្ត​ហៃ​ឡេ​ន​ឌ័​រ​សំណាង​គ្រាន់តែ​រងរបួស​ស្រាល​

0

​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​ដឹក​នារី​២​នាក់​ក្នុង​ល្បឿន​លឿន​វាក់​អឺ​និង​រថយន្ត​ហៃ​ឡេ​ន​ឌ័​រ​មួយគ្រឿង បណ្ដាលអោយ​បុក​គូទ​ពីក្រោយ ពេលដែល​កំពុង​ជិះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៨២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០១៤​។​ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​ខាងលើនេះ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បាន​សង្កេតឃើញ​យុវ​ម្នា​ក់បាន​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-1146 បានរួម​ដំណើរ​ដោយ​នារី​២​នាក់​ទៀត​បាន​អង្គុយ​ពីក្រោយ​ហើយ​ពួកគេ​បាន​ជិះ​ម៉ូតូ​លឿន ពី​ទិសដៅ​លិចទៅ​កើត ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​វាក់​អឺ​ជាមួយ​រថយន្ត​ហៃ​ឡេ​ន​ឌ័​រ មួយគ្រឿង ពណ៌​ស្ករ

ពាក់​ស្លាក​លេខ ភ្នំពេញ 1U-7909 ដែល​កំពុងធ្វើដំណើរ​ស្របគ្នា​នោះ​ក៏​ម៉ូតូ​ខាងលើ មក​បុក​ពីក្រោយ​បណ្ដាលអោយ​ក្រ​ពិត​កាង​ក្រោយ​ផ្នែក​ខាងស្ដាំ​និង​ម៉ូតូ​ដួល​ធ្វើអោយ​អ្នកជិះ​រងរបួស​ស្រាល​ទាំង​៣​នាក់​ផងដែរ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​សម​ត្ថ​កិច្ច​បានធ្វើការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ កន្លែងកើតហេតុ​ព្រោះ​គ្រោះថ្នាក់​នេះ​មិន​បណ្ដាលអោយមាន​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​គ្រាន់តែ​ខូចខាត​យាន​ជំនះ បន្តិចបន្តួច​តែប៉ុណ្ណោះ រួច​ភាគី​ទាំងសងខាង​ព្រម​បញ្ចប់រឿង​ដោយ​គ្មាន​អ្នកណា​សង​អ្នកណា​នោះទេ​៕Image2 Image3