បុរស​២​នាក់​ឈប់​ម៉ូតូ​និយាយ​ទូរស័ព្ទ​នៅក្បែរ​សួនច្បារ​កួច​កាណុង ត្រូវ​ក្រុមចោរ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

0

​ភ្នំពេញ ៖ ក្រុមចោរ​មួយគ្រឿង​មាន​គ្នា​ជិត​៦​នាក់​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​បុរស​២​នាក់ ដែល​កំពុង​ឈប់​ម៉ូតូ និយាយ​ទូរស័ព្ទ​នៅក្បែរ​សួនច្បារ​រង្វង់​មូល​កួច​កាណុង បាន​ដោយ​សុ​វត្តិភាព ហើយ​ខណៈនោះ​ក៏មាន​យុវជន​២​នាក់ ទៀត​ត្រូវ​ក្រុមចោរ​នេះ​ព្រួត​វាយ​ប្លន់​យក​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង​ផងដែរ តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង ១២​និង​២០​នាទី​យប់​ឈានចូល​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​យោងតាម​សម្ដី​របស់​ជនរងគ្រោះ​ដែល​ត្រូវគេ​វាយ​ប្លន់​យក​ម៉ូតូ​ខាងលើនេះ​បានឱ្យដឹងថា​គាត់​ឈ្មោះ សេង ប៊ុន​រិ​ទ្ធ អាយុ​៣២​ឆ្នាំ​មុខរបរ​ធ្វើការ​ឯកជន ស្នាក់នៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌឫស្សីកែវ ហើយ​និង​ម្នាក់ទៀត ដែល​អង្គុយ​ពីក្រោយ​គាត់​ឈ្មោះ គ​ន្ធា អាយុ​៣១​ឆ្នាំ​មុខរបរ​ធ្វើការ​ឯកជន មាន​ស្នាក់នៅ ជាមួយគ្នា​គាត់​ទើបតែ​ចេញ ពី​កន្លែង​ញ៉ាំ​អី​ជាមួយ​មិត្ត​ភ័ក្តិ​ដ៏ទៃទៀត​ខណៈនោះ​ពេលដែល​ពួកគាត់​ជិះ​មកដល់​ក្បែរ​និង​ស្ថានទូត​បារាំង​គាត់​ក៏បាន​ទៅ​ឈប់​ក្បែរ​សួនច្បារ​រង្វង់​មូល​កួច​កាណុង ហើយក៏​លើ​ទូរស័ព្ទ​និយាយ ស្រាប់តែ​ពេលនោះ​មាន​

មនុស្ស​៦​នាក់ បាន​ដើរ​សំដៅ​មករក​ពួកគាត់​រួច​ក៏បាន​ស្រែក​ដាក់​ពួកគាត់​ថា ហ្អែ​ង​មើលមុខ​អញ​ធ្វើ​អី​? រួម​មនុ​ស្សទាំង​៦​នាក់ នោះ​ធ្វើ​សកម្មភាព​ព្រួត​វាយ​ទៅលើ​ពួកគាត់ ធ្វើអោយ​ពួកគាត់​ភ័យ​ខ្លាំងពេក​ក៏​រត់​ចូល​ម៉ូតូ​របស់ខ្លួន​មួយគ្រឿង ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ ស៊េរី​២០០៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1B-2319 នៅ​កន្លែងកើតហេតុ​នោះ រួច​ក៏​មនុស្ស​មួយក្រុម​នោះបាន​ឡើង​ជិះ​ម៉ូតូ​របស់គាត់​តែម្ដង​។​

​ទាក់ទិន​និង​ករណី​ខាងលើនេះ​ក៏មាន​យុវជន​២​នាក់​ផងដែរ​ត្រូវ​ក្រុមចោរប្លន់​ខាងលើនេះ​ចង់វាយ​ប្លន់​យក​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង​ដែរ​តែ​មិនបាន​សម្រេច​ព្រោះ​បាន​ប្រជាពលរដ្ឋ​ជួយ​នាំគ្នា​ស្រែក​និង​អន្តរាគមន៍​កុំ​អី​ក្រុមចោរ​នោះ​យកបាន​ម៉ូតូ​មួយគ្រឿង​ទៀត​ទៅ​បាត់​ដែរ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បានត្រឹមតែ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្រះចក​តែប៉ុណ្ណោះ​គ្មាន​ឃើញ សមត្ថកិច្ច​ទៅ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​នោះទេ​ទាល់តែ​ជនរងគ្រោះ​មកដល់​ពាក្យបណ្ដឹង​ដោយ​ខ្លួនឯង​។​

​ចំពោះ​ករណី​ខាងលើនេះ​ផងដែរ​ជា​ករណី​មិនមែន​ត្រឹមតែ​កើត​ម្ដង​នោះទេ​តែ​សមត្ថកិច្ច​ហាក់បីដូចជា​គ្មាន​វិធាន​ការចាប់​ក្រុមចោរ​ដែល​តែងតែ​វាយ​ប្លន់​ដល់​ប្រជាពលរដ្ឋ​ដែល​មក​កំសាន្ត​លេង​នៅ​សួនច្បារ​គួច​កាណុង​នេះ​បាន​នៅឡើយ​ទេ​ទោះជា​មានការ​រិះគន់​យ៉ាងណាក៏ដោយ​៕Image1 Image2