ម៉ូត​ឌ្រី​ម​សង់​C125​បុក​គ្នា​ជាមួយ​ម៉ូតូ​ស្កូ​ប​ពី​ពេញទំហឹង បណ្ដាលអោយរ​រងរបួស​ធ្ងន់​និង​ស្រាល​៣​នាក់​

0

​ភ្នំពេញ​៖ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​C125 បាន​ជ្រុល​ទៅបុក​និង​ម៉ូតូ​ស្កូ​ប​ពី​ដែល​បត់​ចេញពី កន្លែង​ញ៉ាំ​អី​បណ្ដាលអោយ​ម៉ូតូ​ទាំង​២​គ្រឿង​គ​លើ​គ្នា​និង​ម្ចាស់​ម៉ូតូ​ទាំងសងខាង​រងរបួស​ធ្ងន់​និង​ស្រាល​៤​នាក់ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ឈានចូល​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៤ ស្ថិត​ត្រង់ចំណុច​មុខ​ផ្សារ​រាត្រី តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់​លក់​ពោត​ដែល​ឃើញ​ហេតុការណ៍​នេះ​បានអោយដឹងថា គាត់​បានឃើញ បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កូ​ប​ពី ពណ៌​ក្រហម​លា​យស មិន​ចាំ​ស្លាក​លេខ បាន​បត់​ចេញពី​កន្លែង​ញ៉ាំ​អី ស្រាប់តែ​ពេលនោះ​ក៏មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​

ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1F-1686 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​ជ្រុល មក​បុក​និង​ម៉ូតូ​ស្កូ​ប​ពី​ដែល​កំពុង​បត់​ចេញពី​កន្លែង​ញ៉ាំ​អី​នោះ​យ៉ាង​ពេញទំហឹង​ធ្វើអោយ​ម្ចាស់​ម៉ូតូ​ទាំង​២​រងរបួស ធ្ងន់​និង​ស្រាល​៤​នាក់​ចំណែក​ម៉ូតូ​រង​

ការខូចខាត​ផងដែរ​។​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ក៏ត្រូវ រថយន្ត​សាមុយ​ដឹក​យកទៅ​មន្ទីរពេទ្យ​រីឯ​អ្នក​ដែល​រងរបួស​ស្រាល​ក៏​ធ្វើការ​ដោះស្រាយ​ជាមួយគ្នា​នៅ​កន្លែងកើតហេតុ​បញ្ចប់រឿង​ដោយ​យក​ម៉ូតូ​ទៅ​ជួសជុល​រៀងៗ​ខ្លួន​៕ ​Image1 Image2