ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់អាយុប្រមាណជាង ២០ឆ្នាំដែរស្រវឹងស្រា បានបើករថយន្តកាមរីបាឡែន ពណ៌ស្ករ ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2W-1106 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ខណៈមកដល់ចំណុចខាងកើតស្ពានជ្រោយចង្វាក៏បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់រងការខូចខាតហើយរថយន្តបង្កនេះបានព្យាយាមបើករត់គេចមកដល់សង្កាត់បឹងព្រលិត ខណ្ឌ ៧មករាទើបត្រូវសមត្ថកិច្ចឃាត់ចាប់បាន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៤ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌ៧មករា ដែលបានឃាត់រថយន្តបង្កខាងលើនេះគាត់បានឮតាមវិទ្យុទាក់ទងថាមានរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-1106 បានបើកបុកបង្គោលភ្លើងនៅខាងកើតស្ពាន
ជ្រោយចង្វារតាមបណ្ដាយផ្លូវជាតិលេខ6A ហើយរថយន្តបង្កនេះព្យាយាមបើករត់ខណៈនោះគាត់កំពុងជិះល្បាតតាមមូលដ្ឋានក៏ប្រទះឃើញរថយន្តនេះកំពុងបើកគេចទាំងបែកកង់ហើយខ្ទេចមួយចំហៀងខាងស្ដាំផ្នែកខាងមុខ ជាក់ស្ដែងគាត់ក៏បានកាក់និងឃាត់រថយន្តដែលបង្កហេតុខាងលើនេះភ្លាមៗនៅចំណុចផ្លូវលេខ១១១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា តែម្ដងរួចក៏សួរនាំទើបដឹងព័ត៌មានច្បាស់ថា គេពិតជាបាន
បង្កហេតុបើករថយន្តបុកបង្គោលភ្លើងនៅស្ពានជ្រោយចង្វាពិតមែន ហើយក៏កម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរអោយចុះមកវាស់វែងយករថយន្តបង្កហេតុនេះស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករងចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់។
តាមសម្តីនារីដែលជាអ្នកបើកបររថយន្តខាងលើ និយាយថានាងមិនបានស្រវឹងនោះទេ គឺនាងបាននិយាយទូរស័ព្ទនិយាយខណៈមកដល់គល់ស្ពានជ្រោយចង្វា ទើបជ្រុលចង្កូតទៅបុកបង្គោលភ្លើងស្លាកប៉ាណូបែបនេះតែម្ដង។ទោះជាមានការបកស្រាយពីនារីបើកបរថយន្តបង្កខាងលើនេះយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចនៅតែធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ដដែល៕