គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំកើត ឡើងនៅតំបន់កាស្មៀរ ប្រទេសឥណ្ឌា កាលពីថ្ងៃទី៤ ខែកញ្ញា ដោយទឹកជំនន់ បានកួចរថយន្ដក្រុងដឹកអ្នកដំណើរមួយ គ្រឿងបណ្ដាលឱ្យមានអ្នកស្លាប់ដល់ទៅ ៤០នាក់ ។ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌាបាន ប្រកាសឱ្យដឹងថា រថយន្ដក្រុងដឹកអ្នក ដំណើរខាងលើកំពុងធ្វើដំណើរទៅចូលរួម ពិធីអាពាហ៍ពិពាហ៍ ស្ថិតនៅស្រុករ៉ាចូរី ភាគខាងត្បូងទីក្រុងស្រីណាហ្គា ។
សាក្សី នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅ លើរថយន្ដក្រុងនោះមានអ្នកដំណើរ៥០ នាក់ ត្រូវទឹកជនកួចទៅ ហើយអ្នកដំណើរ ៦នាក់បានហែលចេញពីរថយន្ដរួចផុត ពីក្ដីស្លាប់ ។ មន្ដ្រីជួយសង្គ្រោះឥណ្ឌាបានឱ្យដឹងថា នៅពេលនេះកម្លាំងឧទ្ធម្ភាគចក្របានទៅ កាន់តំបន់រងគ្រោះជួយដល់ប្រជាពលរដ្ឋា ដោយសារតែការធ្វើដំណើរតាមដីគោក ត្រូវរារាំងដោយការបាក់ដី ដាច់ផ្លូវ ។ តំបន់ដាច់ស្រយាលនៅកាស្មៀរកំពុង ប្រឈមគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ បំផុតមិនធ្លាប់មានជាច្រើនទសវត្សកន្លង មក ។
គ្រោះទឹកជំនន់ក៏បានជន់លិចភូមិ ស្រុកជាច្រើនបណ្ដាលឱ្យមានអ្នកស្លាប់ ១៦នាក់ផងដែរ ។ សាលារៀន មន្ទីរសុខា ភិបាល ទីតាំងសាធារណផ្សេងៗក៏ត្រូវ បានបិទទ្វារ ។ មន្ដ្រីរដ្ឋាភិបាលក្នុងតំបន់ បានស្នើដល់ពលរដ្ឋរាប់សិបនាក់ដែល រស់នៅតាមដងទន្លេហ្សេលំ រដ្ឋចាមូ និង កាស្មៀរ ភៀសខ្លួនទៅកាន់តំបន់មាន សុវត្ថិភាព ដោយទឹកជំនន់កើនឡើងឥត ឈប់ឈរ ។ ដោយឡែកនៅក្នុងប្រទេសប៉ាគីស្ថាន វិញ មានអ្នកស្លាប់ដល់ទៅ៣៥នាក់និង រាប់សិបនាក់រងរបួសបណ្ដាលឱ្យមាន ធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់ ។
អ្នកនាំ ពាក្យកម្លាំងជួយសង្គ្រោះប៉ាគីស្ថានលោក ចាម សៃចាត់ បានឱ្យដឹងថា មានមនុស្ស ២៥នាក់បានស្លាប់ និង២៨នាក់រងរបួស នៅខេត្ដពន់ចាប់ដូ ។ ភ្លៀងធ្លាក់ខ្លាំងក៏ បណ្ដាលឱ្យផ្ទះសម្បែងជាច្រើនបាក់ស្រុត ផងដែរ ។ ក្នុងពេលជាមួយគ្នានេះក្នុងតំបន់ កាស្មៀរ ដែលប៉ាគីស្ថានគ្រប់គ្រង គ្រោះ ទឹកជំនន់បានសម្លាប់មនុស្ស១០នាក់និង ៤នាក់រងរបួស ។
ក្រសួងព្យាករណ៍ឧតុនិយមបានប្រកាស ថា ភ្លៀងធ្លាក់ខ្លាំងនៅតែបន្ដនៅតំបន់ ភាគខាងជើងនេះជាច្រើនថ្ងៃខាងមុខ ហើយទឹកជំនន់អាចរាលដាលជាទ្រង់ទ្រាយ ធំ ដោយសារតែទឹកទន្លេជន់លិច ។ កាលពីរដូវភ្លៀងឆ្នាំ២០១៣ក៏បង្កឱ្យ មានគ្រោះទឹកជំនន់សម្លាប់មនុស្ស១៧៨ នាក់ និងធ្វើឱ្យពលរដ្ឋជាង១,៥លាននាក់ រងផលប៉ះពាល់