ភ្នំពេញ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយដែលបង្ករឡើងដោយ រថយន្តធុនធំដឹកប្រេងរបស់ក្រុមហ៊ុន សូគីមិក បើកបរដោយបុរស់ឈ្មោះមាស សោម អាយុ ៥៨ឆ្នាំ មុខរបរបើករថយន្តស្នាក់នៅ ភូមឬស្សី សង្កាត់ ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៥និង១៥នាទីល្ងាចថ្ងៃទី ២៤ខែកុម្ភះឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិ
ស្ពានខ្ពស់ សង្កាត់ គីឡូម៉ែត្រលេខ ៦ ក្នុងខ័ណ្ឌ ឬស្សីកែវ៊ តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះថ្នាក់ចរាចរណ៍មានគ្នា ៣នាក់ម្តាយនិងកូនប្រុសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យកុម៉ារភ្លាមៗផងដែរ សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះទី ១ឈ្មោះ លី ពៅ ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវជាម្តាយជាជនជាតិវៀតណាមនិងកូនប្រុសអាយុ២ខួប ត្រូវជាកូន និងម្នាក់ទៀតអាយុ២ខួប ត្រូវរងរបួសធ្ងន់ អ្នកទាំងពីរគឺជាកូនភ្លោះបច្ចុប្បន្ន ស្នាក់នៅ ផ្សារចាស់ ក្នុងខណ្ឌ័ ដូនពេញ។
សក្សីកន្លែងកើតហេតុ ប្រាប់ថា ជនបើករថយន្តបង្ករមានជាតិស្រវឹងជោគជាំ ដោយបើករេចង្កូតពេញផ្លូវ ជ្រុលទៅបុក រឺមកលក់ភេស្ជះខ្ទាតចូលក្នុងរោងកាហ្វេធ្វើអោយមនុស្ស៣នាក់ផ្សេងទៀតរងរបួសស្រាលផងដែរហើយក៏ជ្រុលទៅបុកពីក្រោយម៉ូតូម៉ាក ធូដេ យ៉ាងពេញទំហឹងបណ្តាលអោយពីរនាក់ម្តាយនិងកូនស្លាប់ចំណែកកូនប្រុសម្នាក់ទៀតរងរបួសធ្ងន់ថែមទាំងកិនម៉ូតូពីលើខ្ទិចអស់ផងដែរ។
រថយន្តបង្ករហេតុម៉ាក កាម៉ាស់ ធុនធំមានផ្ទុកប្រេងពេញពាក់ស្លាកលេខភ្នំពេញ 3A-0435 ជារថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សូគីមិក ដោយបើកក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយ ជាតិលេខ៥ គួរបញ្ចាក់ផងដែរ រថយន្តនិងម៉ូតូបើកស្របគ្នាពីត្បូងទៅជើង។ បច្ចុប្បន្ន រថយន្តបង្ករព្រមទាំងអ្នកបើបរត្រូវបាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពញយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសពរបស់ជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕