បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​បាន​៥​នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ –

0

ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុមចោរប្លន់​ប្រដាប់អាវុធ​បាន​ចំនួន​៥​នាក់​បន្ទាប់ពី​មានការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​តាម​ចាប់​ឃាត់​ជា​បន្តបន្ទាប់ ខណៈ​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ម៉ូតូ​យ៉ាងសកម្ម​នៅក្នុង​រាជធានី​

ភ្នំពេញ និង​ជាយ​រាជធានី ។​ ​ករណី​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ទីតាំង​២​ផ្សេងគ្នា គឺ​ក្នុង​សង្កាត់​ចោមចៅ និង​ទឹកដី​ស្រុក​អង្គ​ស្នូល រួម​នឹង​វត្ថុតាង​មាន​កាត​គ្រី​ម៉ូតូ​ជាច្រើន សោ និង​កាំភ្លើងខ្លី​មួយ​ដើម បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើនេះ​គឺជា​ក្រុម​ប្លន់​ប្រដាប់អាវុធ​ដ៏​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​និង​ជាយ​រាជធានី ដែល​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​ជា​ញឹកញាប់ ។ សកម្មភាព​បង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើនេះ​គឺធ្វើឡើង​ជា​បន្តបន្ទាប់ និង​បន្ត​ស្រាវជ្រាវ​តាមរក​ឃាត់ខ្លួន​បក្ខពួក​ជា​បន្តទៀត​ដើម្បី​រក្សា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ៕ ​a1(297) a2(261)