នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្ស៊ូអាបេ បានប្រើប្រាស់វិធីសាស្ត្រទន់នៅក្នុងទំនាក់ទំនង ការបរទេស (ដុល្លារ ) មានន័យថាលោកឈានជើងដល់ប្រទេសណា គឺបានចំណាយយ៉ាងច្រើន ជួយដល់ប្រទេសនោះ។ ក្រៅពីនេះលោកក៏បានទំនាក់ទំនងលក់សព្វាវុធ ដល់ប្រទេសដែលនៅជុំវិញចិន។ កាលពីថ្ងៃទី៦ខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្ស៊ូអាបេបានបំពេញទស្សនកិច្ចទៅកាន់២ប្រទេសនៅតំបន់អាស៊ីភាគខាងត្បូង ជាប្រទេសស្ថិតនៅក្នុងយុទ្ធសាស្ត្ររបស់ចិន គឺប្រទេសបង់ក្លាឌែស និងស្រីលង្កា ដោយបានខិតខំអូសទាញប្រទេសទាំងនេះងាកមកជប៉ុនវិញ តាមរយៈការផ្តាល់ជំនួយយ៉ាងច្រើនលើសលប។
នៅពេលនេះលោកស៊ីនហ្ស៊ូអាបេ កំពុងតែដើរមួយជំហានទៅមុនប្រធានាធិបតីចិន ស៊ីជីងពីង។ សារព័ត៌មានAFP បានផ្សព្វផ្សាយថា ក្រសួងសម្រាប់ផ្តាល់ជំនួយបរទេសរបស់ជប៉ុន បានយកចិតទុកដាក់ក្នុងការសាងសង់កំពងផែទឹកជ្រៅនៅភាគខាងត្បូងប្រទេសបង់ក្លាដែស ។កន្លងមក បង់ក្លាដែសក៏ធ្លាប់បានពិភាគ្សាជាមួយចិនសាងសងកំពុងផែនេះតែមិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការ។
ពេលនេះជប៉ុនដណ្តើមបានពីប្រទេសចិនធ្វើឲ្យចិនព្រួយបារម្ភយ៉ាងខ្លាំង។ ប្រទេសបង់ក្លាដែសនិងស្រីសង្ការស្ថិតនៅចំណុចផ្លូវចរាចរណ៍ដ៏សំខាន់ តផ្ជាប់ រវាងមជ្ឈឹមបូពារទៅកាន់អាស៊ីភាគខាងកើត។ ទាំងប្រទេសបង់ក្លាដែស និងស្រីសង្ការមេដឹកនាំជប៉ុនមិនដែលទស្សនកិច្ចនៅទីនោះឡើយជាច្រើនទស្សវត្តកន្លងមក។ នេះជាលើកដំបូងក្រោយពេលជប៉ុនអនុម័តលក់សព្វាវុធទៅក្រៅប្រទេស ហើយនេះក៏ជាការស្វែងរកដៃគូរឧស្សាហកម្មសព្វាវុធដ៏សំខាន់បំផុតនៅតាមបណ្តាប្រទេសជុំវិញចិន។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋ មន្ដ្រីជប៉ុនក៏បានកើតឡើងក្រោយរយៈ ពេលតែ១សបា្ដហ៍ប៉ុណ្ណោះដែលនាយក រដ្ឋមន្ដ្រីឥណ្ឌា លោកណារ៉េនត្រា ម៉ូឌី បំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ។ ដូច្នេះ លោកអាបេ បានឈានមុនចិនមួយ ជំហាននៅក្នុងការពង្រឹងទំនាក់ទំនងជា មួយបណ្ដាប្រទេសអាស៊ីភាគខាងត្បូង ។ ចំណែកប្រធានាធិបតីចិន លោកស៊ី ជីន ពីង គ្រោះធ្វើទស្សនកិច្ចទៅកាន់ប្រទេស ឥណ្ឌា និងស្រីលង្កានៅចុងខែកញ្ញា។ នៅក្នុងប្រទេសបង់ក្លាដែស លោក ស៊ីនហ្សូ អាបេបានផ្ដល់ជំនួយទឹកប្រាក់ ៦ពាន់លានដុល្លារនៅឆ្នាំ២០១៥ដោយ ក្នុងនោះ ទឹកប្រាក់៤ពាន់លានដុល្លារ សម្រាប់អនុវត្ដគម្រោងអគ្គិសនី និង កំពង់ផែទឹកជ្រៅ ។
ចំណែកក្នុងប្រទេស ស្រីលង្កា ជប៉ុនក៏បានសន្យាផ្ដល់ជំនួយ នាវាយាមល្បាត និងបង្កើនកិច្ចសហ ប្រតិបត្ដិការសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ ថែមទៀត ។ សារព័ត៌មាន Yomiuri Shimbun របស់ជប៉ុនបាផ្សព្វផ្សាយថា ចាប់តាំងពីលោកស៊ីនហ្ស៊ូអាបេឡើងកាន់ដំណែង លោកបានអនុវត្តិ នយោបាយការបរទេសជាសំខាន់ ដោយមានការបំពេញទស្សនកិច្ចជាន់ខ្ព់ទៅកាន់ប្រទេសជុំវិញពិភពលោក។ លោកស៊ីនហ្ស៊ូអាបេបានបំពេញទស្សនកិច្ចរហូតដល់៤៩ប្រទេសហើយ ជាចំនួនដ៏ច្រើនបំផុតក្នុងរយៈពេលខ្លីមិនធ្លាប់មាន សម្រាប់នាយករដ្ឋមន្ត្រីជប៉ុនកន្លងមក។គោលដៅនៃការបំពេញទស្សនកិច្ចទៅក្រៅប្រទេសច្រើនបែបនេះគឺដោយសារតែលោក ចងធ្វើឲ្យមានទល្យភាពយុទ្ធសាស្ត្រនិងឥទ្ធិពល ជាមួយប្រទេសចិន។
ការពង្រឹងទំនាក់ទំនងការបរទេសក៏ធ្វើឲ្យសេដ្ឋកិច្ចជប៉ុនល្អប្រសើឡើងវិញផងដែរ ក្រោយពេលដែលជប៉ុនធ្វើឲ្យបាត់បង់តំណែងប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោក ដោយតំណែងនោះធ្លាក់ចូលក្នុងដៃប្រទេសចិន។ សារព័ត៌មានចិនបានផ្សព្វផ្សាយថា ទំនាក់ទំនងការបរទេសរបស់ជប៉ុនពឹងផ្អែក ទៅលើការបរទេសដុល្លារ និងលក់សព្វាវុធ។លោកស៊ីនហ្ស៊ូអាបេយកជំនួយអភិវឌ្ឍន៍នាំមុខនៃទស្សនកិច្ចកន្លងមក ដោយនៅក្នុងប្រទេសនិមួយៗជប៉ុនបានផ្តាល់ជំនួយជាច្រើន។
នៅក្នុងកិច្ចប្រជុំអាស៊ានកាលពីឆ្នាំ២០១៣ លោកស៊ីនហ្ស៊ូអាបេ បានសម្រេចផ្តាល់ជំនួយសេដ្ឋកិច្ចយ៉ាងច្រើនដល់បណ្តាប្រទេសអាស៊ាន ជាថ្នូនឹងការប្រឆាំងប្រទេសចិន ដោយប្រទេសជាច្រើនក្នុងតំបន់អាស៊ានមានវិវាទអធិបតេយ្យភាពជាមួយចិនដូចគ្នា។ ជាលទ្ធផលជប៉ុនទទួលបានការចុះកិច្ចព្រមព្រៀងជាច្រើនជាមួយប្រទេសជាសម្ព័ន្ធមិត។ ជាក់ស្តែង ឥណ្ឌាបានសម្រេចទិញសព្វាវុធពីប្រទេជប៉ុនក្នុងនោះមានយន្តហោះចុះចត់នៅលើទឹក។ សារព័ត៌មាន DNA india បាន ដកស្រងប្រភពព័ត៌មានពីមន្ត្រីការពារជាតិឥណ្ឌា ឲ្យដឹងថា ឥណ្ឌាក្លាយជាអតិថិជនទីមួយរបស់ជប៉ុនក្នុងការទិញយន្តហោះយោធា ចាប់តាំងពីសង្គ្រាមលោកលើកទី២បានបញ្ចប់ ។
នៅក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា របស់នាយករដ្ឋមន្ត្រី Narendra Modi ទៅ កាន់ជប៉ុន បានសម្រេចជោគជ័យទាំងស្រុងដូចជាការដង់បាន ហើយអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ គឺកិច្ចព្រមប្រៀងទិញយន្តហោះ ចុះចតទាំងនៅលើដីគោក និងកណ្តាលសមុទ្រ ប្រភេទ Seaplan Mark2 ដល់ទៅ៦គ្រឿង។ ជ ប៉ុនបានផ្អាកលក់សព្វាវុធតាំងពីសង្គ្រាមលោកលើកទី២មកម្ល៉េះ ប៉ុន្តែចាប់តាំងពីខែមេសាឆ្នាំ២០១៤មក នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ
អាបេ បានសម្រេចលុបចោលច្បាប់ហាមលក់សព្វាវុធ ជួយឲ្យជប៉ុនអាចវិលត្រឡប់មកកាន់ទីផ្សារសព្វាវុធវិញ ដែលជាវិស័យឧស្សាហកម្មទទូលបានប្រាក់ចំណូលច្រើនបំផុត ។ ចំពោះ ឥណ្ឌា កម្លាំងទាហានការពារដែនសមុទ្រត្រូវការយន្តហោះច្បាំងដែលអាចចុះ ចតនៅលើទឹកបាន ក្នុងការការពារអធិបតេយ្យភាពរបស់ឥណ្ឌាគេចផុតពីការគំរាមកំហែង ។ យន្តហោះចុះចតនៅលើទឹក US-2 របស់ជប៉ុននឹងបំពេញរាល់ការខ្វះចន្លោះរបស់ទាហានឥណ្ឌា ៕