​រថយន្ត​ប៉ា​ហ្សេ​រ៉ូ​បុក​ម៉ូតូ​ហ្វី​ណូ​បណ្តាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់​និង​ពីរ​នាក់​ស្រាល​

0

​ភ្នំពេញ​៖ នារី​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​និង​ម្នាក់ទៀត​រងរបួស​ស្រាល​ខណៈ​ពួកគេ​ទាំងបី​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហ្វី​ណូ ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AY-7262 ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​បា​ហ្សេ​រ៉ូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-5338 ដែល​បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​ជ្រុល​ល្បឿន​បុក​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង ២១​និង​០០​នាទី​យប់​ថ្ងៃទី​២៤ កុ​ម្ភះ ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៤៣២ កែង​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។​ ​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​នារី​រងគ្រោះ ទាំងបី​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហ្វី​ណូ ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​៤៣២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ឆ្ពោះ លើផ្លូវ​២៧១ ខណៈនោះ​ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បាន​បើក​មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​នារី​ដែល​រួម​ដំណើរ ពី​ខាងក្រោយ​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ និង​នារី​ពីរ​នាក់​ផ្សេងទៀត​រងរបួស​ស្រាល​។

រីឯ​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​ត្រូវបាន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​ចាប់​ឃាត់​បាន​ភ្លាមៗ​តែម្តង​។​ ​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​សម្របសម្រួល​ភាគី​ទាំងសងខាង​ដោយ​តម្រូវ​ឲ្យ ភាគី​ខាង​ម្ចាស់​រថយន្ត​សង​ថ្លៃ​ការខូចខាត​ទាំងអស់​ដល់​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​៕01 02 03