មន្ទីរ​ទេសចរ​ណ៌​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ទេសចរ​ណ៌ និង​អនុក្រឹត្យ​ស្តីពី​មណ្ឌល​គ្រប់គ្រង​មណ្ឌល​កំសាន្ត​ទេសចរ​ណ៌​មនុស្សពេញវ័យ​

0

​ខេត្ត​ព្រះសីហនុ​ ​ ​កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៤ មន្ទីរ​ទេសចរ​ណ៌​ខេត្ត​ព្រះសីហនុ​បាន​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ទេសចរ​ណ៌ និង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​មណ្ឌល​កម្សាន្ត​ទេសចរ​ណ៌​យុវវ័យ ជូន​ដល់​អាជីវករ​លក់ដូរ​នៅតាម​តំបន់​ឆ្មេ​រ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរ​ណ៌ និង​និស្សិត​សរុប ចំនួន ១០៥​នាក់ នៅ​មន្ទីរ​ទេសចរ​ណ៌​ខេត្ត​ព្រះសីហនុ ។​ ​ ​ឯកឧត្តម ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ មាន​ប្រសា​ស​ន៌​ថា​វិស័យ​ទេសចរ​ណ៌​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ ជា​វិស័យ​អាទិភាព​ត្រូវបាន​ទទួលស្គាល់ថា ជា​មាស​បៃតង​វ​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោន​របស់​រាជរដ្ឋាភិបាល វិស័យនេះ​រួមចំណែក​កសាង​សេដ្ឋកិច្ច សង្គម ផ្តល់​ឪ​កាស​ការងារ ប្រាក់ចំណូល លើក​កំពស់​ជីវភាព រស់នៅ និង​កាត់បន្ថយ​DSC03300_12-09-2014

ភាពក្រីក្រ​ប្រជាពលរដ្ឋ ។ ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរ​ណ៌ ពិសេស​ការ​ប្រសិទ្ធ​នាម​ឆ្មេ​រ​សមុទ្រ​កម្ពុជា ជាតា​រា​រះ​នា​ទិស​នារ​តី ដែលមាន​ឆ្មេ​រខ្សា​ច់ស​ស្អាត ខ្យល់អាកាស​បរិសុទ្ធ រមណីយដ្ឋាន​ធម្មជាតិ​ជី​វះ​ចម្រុះ​សម្រាប់​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត ។ ខេត្ត​ព្រះសីហនុ​មាន​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​គម​នា​គម​ន៌ ព្រលានយន្តហោះ​អន្តរជាតិ កំពង់ផែ​អន្តរជាតិ និង​គម្រោង​វិនិយោគ​ផ្នែក​វិស័យ​ទេសចរ​ណ៌ ជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ទេសចរ​សំដៅ​ធានា​និរន្តរភាព​វិស័យ​ទេសចរ​ណ៌​។ ​ ​ឯកឧត្តម​បន្តទៀតថា ដើម្បី​ឆ្លើយតប​តាម​កំណើន និង​សក្តានុពល​ទេសចរ ត្រូវ​រួមគ្នា​

ផ្សព្វផ្សាយ​ការការពារ​បរិស្ថាន ការសំអាត​ឆ្មេ​រ ការការពារ​សន្តិសុខ សុវត្ថិភាព​ទេសចរ​ណ៌ ពិសេស​ចូលរួម​ប្រឡង​ប្រ​ឡាំង​ពី​ក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ សំដៅ​ធ្វើ​ឲ្យ​កម្ពុជា​ជា​គោលដៅ​ទេសចរ​ណ៌​បៃតង វប្បធម៌ ព្រមទាំង​គោលដៅ​ទេសចរ​ណ៌​ប្រកបដោយ​គុណភាព​និង​ប្រកួតប្រជែង លំដាប់​អន្តរជាតិ និង​សកលលោក ។​ ​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរ​ណ៌ មាន​ប្រសា​ស​ន៌​ថា ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ទេស ចរ​ណ៌ និង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​មណ្ឌល​កម្សាន្ត​ទេសចរ​ណ៌​DSC03302_12-09-2014

មនុស្សពេញវ័យ ក្នុង​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​មណ្ឌល​កំសាន្ត​ទេសចរ​ណ៌​ឲ្យ​ទទួលបាន​ប្រសិទ្ធិភាព​ធានា​នូវ​គុណភាព​សេវាកម្ម​ទេសចរ​ណ៌ ទប់ស្កាត់​ផលប៉ះពាល់​អវិជ្ជមាន​ក្នុង​វិស័យ​ទេសចរ​ណ៌ រក្សាបាន​សណ្តាប់ធ្នាប់ សុវត្ថិភាព ព្រមទាំង​ធានា​ការថែរក្សា​បរិ​ស្សាន ប្រពៃណី និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ ។ ការផ្សព្វផ្សាយ​ច្បាប់​នេះ ក៌​មានការ​ចូលរួម​ពី​អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ ពិសេស​បងប្អូន​ម្ចាស់​អាជីវកម្ម រឺ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរ​ណ៌​នៅតាម​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ពង្រឹង​ផលិតផល​ទេសចរ​ណ៌​មាន​គុណភាព សេវាកម្ម​ទេសចរ​ណ៌​មាន​ប្រសិទ្ធិភាព ការផ្តល់​អាជ្ញា​ប​ណ្ណ័​ទេសចរ​ណ៌​មាន​លក្ខ​ណះ​ស្តង់ដារ ដើម្បី​រក​ចំណូល​ថវិកា​ជូន​ជាតិ​ប្រកបដោយ​ប្រសិទ្ធិភាព ។ ​ ​លោក​ប្រធាន​មន្ទីរ​ក៌​បាន​

អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម អ្នកគ្រប់គ្រង​អាជីវកម្ម​ទាំងអស់ រក្សា​តម្លៃ​ម្ហូបអាហារ តម្លៃ​បន្ទប់​ស្នាក់នៅ តម្លៃ​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ក្នុងតម្លៃ​សមរម្យ ក្នុង​ឪ​កាស​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ​និង​ឈាន​មកដល់​នៅពេល​ខាងមុខ សំដៅ​ផ្តល់នូវ​ជំនឿ​ជឿជាក់ និង​ភាពកក់ក្តៅ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ ៕​ ​ ​ ​ ​ ​ ​ ​ ​ដោយ​ ​Bun rithy ​