ព្រះសង្ឃ​និមន្ត​ដង្ហែរ​ប្រោះព្រំ​តាម​ដងផ្លូវ​ជាតិ​សុំ​សេចក្តីសុខ​ក្នុង​ទឹកដី​ស្រុក​កំពង់ស្វាយ​

0

​ខេត្តកំពង់ធំៈ​ក្បួន​ដង្ហែរ​របស់​ព្រះសង្ឃ​ចំនួន​២១​អង្គ ព្រម​ទាំ​លោកតា​អាចារ្យ និង​ពុទ្ធបរ​ស័​ទ​ជាច្រើន​នាក់​បាន​ដឹកនាំ​ដង្ហែរ​ជា​ក្បួន​ប្រោះព្រំ​លើ​ដងផ្លូវ​ជាតិ ក្នុង​ទឹកដី​ស្រុក​កំពង់ស្វាយ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ដល់​អ្នក​ដែល​ធ្វើដំណើរ​ឆ្លងកាត់​លើផ្លូវ​ជាតិ​នេះ ដោយមាន​

ការអញ្ជើញ​ចូលរួម​ពី លោក អ៊ឹម ថន អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ស្វាយ​! ​លោក វរៈ​សេនី​យ៏​ត្រី ខេន ឈុន​គ័​រ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា​!​បន្ទាប់ពី​បាន​មើលឃើញថា​ក្នុង​មួយរយៈ​ពេលកន្លងមក​នេះ​នៅក្នុង​ទឹកដី​ស្រុក​កំពង់ស្វាយ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​បន្តរ​បន្ទាប់ និង​តាម​ជំនឿ​ព្រហ្ម​ម​ញ្ញ​សាសនា ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែងតែ​គោរព​ជឿជាក់​នោះ​! ។

ដោយមាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ត្រី ផាន់ សុ​ផេង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ រូបលោក​បាន សហការ​ជាមួយនឹង​លោក អភិបាលស្រុក​រៀបចំ​ជា​ក្បួន​ដង្ហែរ​ប្រោះព្រំ​លើ​ដងផ្លូវ​ជាតិ​ក្នុង​ទឹកដី​ស្រុក​កំពង់ស្វាយ​ដែលមាន ព្រះសង្ឃ​ចំនួន​២១​អង្គ និមន្ត​មកពី​វត្ត​ទាំង​៧​ក្នុងស្រុក ចាប់​ចេញដំណើរ​ពី​បរិវេណ​វត្ត​មុន្នី​រង្សី​(​ហៅ​វត្ត​ថ្មី​) ស្ថិតក្នុង​ភូមិ​ស្នោ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ទៅដល់​ចំនុច​ស្ពាន​សក្តិ​៣​អ៊ំ ស្ថិតក្នុង​ឃុំ​ជ័យ ។

ដែលមាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ស្លាប់​មនុស្ស​៣​នាក់​កាលពីពេល​ថ្មីៗ​នេះ​!​ដើម្បី​បណ្តេញ​រាល់​ឧ​ប្ប​ទ្រុប​ចង្រៃ​!​មាន​ខ្មោច ព្រាយ បិសាច អ​សូរ​កាយ វិញ្ញាណ​វិល​វុ​ល​នៅតាម​ដងផ្លូវ ដែល​តែងតែ​មក​យាយី​យក​ជីវិត​មនុស្ស សត្វ​នោះ ឲ្យ​បាន​ទៅ​ចាប់កំណើត​នៅ​ដ្ឋា​ន​សុខ​គតិ​ភព កុំ​ឲ្យ​មក​បៀតបៀន​តាម​ដងផ្លូវ​ត​ទៅទៀត រួច​ត្រឡប់​ទៅដល់​ចំនុច​កែង​ក្រសាំង ព្រុំប្រទល់ ស្រុក​ស្ទោង​ទើប​វិល​ត្រឡប់ក្រោយ ចូលមក​កាន់​បរិវេណ​វត្ត​វិញ !​នៅតាម​សងខាង​ផ្លូវ​គេ​សង្កេតឃើញ​មាន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ជាច្រើន ។

បាននាំគ្នា​រៀបចំ​ធុង​ទឹក មាន​ធូប ទាន ទឹកអប់ ផ្កា​ភ្ញី រួម​និង​គ្រឿង​សក្ការៈ សំរាប់​ប្រគេណ​ដល់​ព្រះសង្ឃ​! និង​រងចាំ​ព្រះសង្ឃ​និមន្ត​ប្រោះព្រំ ប្រសិទ្ធិ​ពរជ័យ សេចក្តីសុខ​គ្រប់ប្រការ ចូល​មាន​ដល់​ក្រុមគ្រួសារ​!​ហើយ​សូម​ឲ្យ​ចង្រៃ​ឧ​ប​ទ្រុប​ទាំងឡាយ​ប​វាស​ជាស​ឆ្ងាយ ជាពិសេស​គឺ គ្រោះថ្នាក់​ចរាចរ​ណ៏​តែម្តង​! ​លោក អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ ។

សូម​សំនូមពរ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លងកាត់​លើ​ដងផ្លូវ​ថា​!​សូម​ឲ្យ​បើកបរ​មានការ​ប្រុងប្រយ័ត្ន ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា ដើម្បី​កាត់បន្ថយ​គ្រោះ​ចរាចរ​ណ៏ ស្របទៅតាម​អនុសា​ន៏​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​! ថ្ងៃនេះ ថ្ងៃស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរ​ណ៏ ។​ ​ដោយ ប៊ុន រដ្ឋា​Image1 Image3 Image4