កំពង់ធំ៖ ពិធីប្រកាសតែតាំងសមាជិកគណៈកម្មាធិការគណបក្សកំពង់ធំ និងបូកសរុបលទ្ធផលការងារ ដែល បានអនុវត្តន៍ក្នុងខែសីហា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ និងឯកឧត្តម អ៊ុត សំអន ប្រធានគណបក្សខេត្ត លោក ជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៤ នៅស្នាក់ការគណបក្សខេត្ត ។ 
ឯកឧត្តម គង់ វិមាន និង លោក ជូ សំអាន ត្រូវបានប្រកាសតែងតាំងជា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងកែសម្រួលផ្លាស់ប្តូររួមមានលោក ផាន់ សុផេង លោក ជាតិ ស៊ីវត្ថា លោក ឈួ សុធា លោក ម៉ាន់ សារ៉ាន់ និងត្រូវបានប្រកាសតែងតាំងជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត មានលោកស្រី ឃួន ឃុនឌី លោក ធីវ វណ្ណធី លោក ប្រាក់ គឹមនាគ លោក ប៉ែន វណ្ណរិទ្ធ លោក តុប កក្កដា លោក ជូ វុនធី លោក តិប ញាតា ។ បន្ទាប់ពីឯកឧត្តម សោម សុផាត អនុប្រធានប្រចាំការ គណបក្សខេត្ត បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ដែលបានអនុវត្តន៍ក្នុងខែ សីហា កន្លងមកនិង បានលើកទិសដៅអនុវត្តន៍ការងារបន្តក្នុងខែកញ្ញារួចមក។ 
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានមានប្រសាសន៍ណែនាំ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកំពង់ធំ ឲ្យពង្រឹងនូវគុណភាព ក្នុងការអនុវត្តន៍ការងារ ដោយយកចិត្តទុកដាក់ និងមានភាពទទួលខុសត្រូវចំពោះការងារថ្នាក់មូលដ្ឋាន និងបណ្តាស្រុក ក្រុងព្រមទាំងបានជម្រុញឲ្យង្កើតក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំសង្កាត់ និងត្រូវចាត់តាំងឲ្យសមស្រប ដែលអាចទទួលយកបាន ក្តាប់យោបល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយះវេទិការសាធារណៈ និងការប្រាស្រ័យទាក់ទងគ្នា ព្យាយាមរកដំណោះស្រាយរាល់បញ្ហារ របស់ប្រជាពលរដ្ឋដែលស្របច្បាប់ ជាពិសេសតំបន់៣ក្នុងដែនទន្លេសាបឲ្យមានប្រសិទ្ធភាព ។
ក្នុងនោះដែរឯកឧត្តម បានគូសបញ្ជាក់ឲ្យអជ្ញាធរដោះស្រាយ បញ្ហារប្រឈមរបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះមហន្តរាយណ៍ និងជួបនូវភាពខ្វះខាត ចំណែកក្រុមការងាររបស់បក្ស គ្រប់លំដាប់ថ្នាក់ត្រូវចុះជួយប្រជាពលរដ្ឋ ត្រូវរិះរកគ្រប់មធ្យោបាយចុះជួយប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព បង្កើនការគ្រប់គ្រង់សមាជិកបក្ស
ដោយឯកភាពសាមគ្គីគ្នា មានភាពជឿជាក់ និងបានសំណូមពរ ក្នុងនាមជាក្រុមការងាររបស់បក្ស ត្រូវត្រួតពិនិត្យ និងចាត់ឲ្យមានការសាងសង់ ស្នាក់ការគណបក្សឃុំ សង្កាត់ ចាប់ពីថ្ងៃនេះទៅ កន្លែងណាមានហើយស្នាក់ការហើយ ត្រូវថែរក្សានិងមាន អ្នកប្រចាំការ និងត្រូវយកចិត្តទុកដាក់ជាអថិភាពគ្រប់គ្រង ចំពោះប្រជាពលរដ្ឋ ទាំងពីរភេទដែលគ្រប់អាយុ បោះឆ្នោត សម្រាប់ការត្រៀមក្នុងការបោះឆ្នោតនៅអណ្ណត្តិទី៦ ខាងមុខនេះ។






































