ខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ នាយឧត្តមសេនីយ៍ គន់ គីម បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន មេបញ្ជាការ មេបញ្ជាការរង ប្រចាំការទិសប្រាសាទព្រះវិហារ នៅទីបញ្ជាការមុខស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយ
មានការចូលរួមពីគណៈបញ្ជាការសមរភូមិមុខទិសយោធភូមិភាគទី៤ មេបញ្ជាការ ថ្នាក់ដឹកនាំជាច្រើនរូបទៀត នៃកងពលធំអន្តរាគមន៍លេខ៣ ។មានប្រសាសន៍នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានរំលឹក ឡើងវិញពីសកម្មភាព ស្នាដៃ ដែលនាយទាហាន នាយទាហានរង និងពលទាហាន បានបំពេញ ជាពិសេសសក្នុងស្ថានការណ៍តានតឹងជាមួយបច្ចាមិត្ត ដោយបានលះបង់ ទាំងកម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីឲ្យបានគង់វង្ស ។
ជាមួយនឹងបទពិសោធន៍ដែលទទួលបានកន្លងមក លោកនាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់មេបញ្ជាការទាំងអស់ ត្រូវបង្កើនការគ្រប់គ្រងកម្លាំង និងថែទាំសម្ភារៈសឹក ឲ្យបានល្អ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្នដែលមានសភាពការណ៍ស្ងប់ស្ងាត់ល្អ ត្រូវយក ចិត្តទុកដាក់ដល់ការងារកសាងអង្គភាព ការងារហ្វឹកហ្វឺន និងការចូលរួមដាំដុះបន្លែបង្កា ផល្លានុផល ចិញ្ចឹមសត្វជាមួយគ្រួសារកងទ័ព ក៏ដូចជាការងារបង្កបង្កើនផលស្រូវនារដូវវស្សា ខាងមុខ ឲ្យទទួលបានទិន្នផលខ្ពស់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ៕