កំពង់ឆ្នាំង ៖ អង្គការកម្ពុជាត្រាស្ត គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានទីតាំងនៅភ្នំពេញ កំពង់ឆ្នាំងនិង ខេត្តព្រះសីហនុ ដោយឡែកមជ្ឈមណ្ឌលស្តារ ខេត្តកំពង់ឆ្នាំងមានជនពិការមកទទួលសេវានៅក្នុងរយះពេល៩ខែក្នុឆ្នាំ២០១៤មានចំនួន១,២៧៣នាក់នាក់ ការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការទាំងអស់ខាងលើនេះ គឺមិនប្រកាន់ពូជសាសន៍និន្នាការនយោបាយ ឬអ្នកមានអ្នកក្រឡើយ។ លោក ប៉ិន កៅ ប្រធានមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថៃ្ងទី១៩ខែកញ្ញាឆ្នាំ២០១៤នេះថា៖ ក្នុងរយៈពេល៩ខែឆ្នាំនេះលទ្ធផលសម្រេចបាន ជនពិការដែលបានមកទទួលសេវាកម្មនៅមណ្ឌលស្តារមនុស្សចាស់ និងកុមារ សរុប ១.២៧៣នាក់។ក្នុងនោះមានជនពិការមកថ្មី មនុស្សចាស់ និងក្មេង សរុប៨២ នាក់ ,ផ្តល់អវៈយវៈសប្បនិម្មិត មនុស្សចាស់ និងក្មេង សរុប៩៣ នាក់ ,ផ្តល់អវៈយវៈ
រណប មនុស្សចាស់ និងក្មេង សរុប១៩១នាក់,ជួសជុលអវៈយវៈសប្បនិម្មិត និងរណប មនុស្សចាស់ និងក្មេង សរុប៣២២នាក់ ,ផ្តល់រទេះរុញឈើកង់បីធម្មតា មនុស្សចាស់ សរុប ២៦នាក់ ,ផ្តល់រទេះរុញពិសេសសំរាប់កុមារពិការចលករខួរក្បាល២នាក់, ផ្តល់សំភារៈជំនួយសរុប៧៩នាក់,បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងៗដើម្បីទទួលថ្នាំ និងការវៈកាត់ ចំនួន ១៣នាក់,ព្យាបាលដោយចលនា សរុប ៦៦៥ នាក់, ផ្តល់ស្បែកជើងដល់អ្នកពិការ សរុប១៦៨ នាក់,ផ្តល់ស្រោមជើងដល់អ្នកពិការ
សរុប៩៦៩នាក់, ផ្តល់ស្បែកជើងសំរាប់ក្មេងជើងខ្វេរ សរុប២៣នាក់, ទទួលអោយអ្នកពិការស្នាក់នៅក្នុងមណ្ឌល សរុប៩៧នាក់។ សេវាកម្មផ្នែកអភិវឌ្ឈន៍សហគមន៍៖ ចុះស្រាវជ្រាវរកជនពិការតាមសហគមន៍ សំរេចបាន៧លើកមនុស្សចូលរួម១២០នាក់ ស្រី៤៤នាក់,ចុះជួសជុលសំភារៈដែលអង្គការផ្តល់អោយសហគមន៍៦លើកសរុប៥៥នាក់ស្រី១៤នាក់,វគ្គបណ្តុះបណ្តាលស្តីពីច្បាប់ការពារកុមារ១លើកសរុប១៩ស្រី៩នាក់,វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងមុខរបរខ្នាតតូច១លើកសរុប១៥នាក់ស្រី៦នាក់,បើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើជីកំប៉ុស្ត១លើក អ្នកចូលរួមសរុប១៥នាក់ស្រី៦នាក់,បើកវគ្គ
បណ្តុះបណ្តាលស្តីពីការចិញ្ចឹមសត្វ១លើក អ្នកចូលរួមសរុប១៥នាក់ស្រី៦នាក់,ចំនួនអតិថិជនដែលបានផ្តល់មុខរបបជូន១៣លើក,បើកវគ្គបណ្តុះបណ្តាលស្តីពីយ៉េនឌ័រ២លើកអ្នកចូលរួមសរុប៤០នាក់ស្រី១៦នាក់,ចុះជួបនិងជួយអតិថិជននៅតាមសហគមន៍ចំនួន១២៨លើក។ក្រៅពីនេះអង្គការកម្ពុជាត្រាស្ត្រខេត្តកំពង់ឆ្នាំងនូវបានសំរេចក្នុងការស្តារលទ្ធភាពពលកម្មកាយសម្បទាជាការងារស្នូលរបស់ខ្លួនបានមួយចំនួនថែមទៀត។ លោក ប៉ិន កៅ ប្រធានមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំងបានបន្តអោយដឹងទៀតថា៖ អង្គការកម្ពុជាត្រាស្តមានសេវាកម្មស្តារលទ្ធភាពកាយសម្បទាជូន
ជនពិការដូចជា ផលិតអវៈយវៈសិប្បនិមិ្មត និងរណប ផ្តល់រទះរុញឈើច្រត់គ្រប់ប្រភេទ និងព្យាបាលដោយចលនា ជូនបងប្អូនពិការ នៅទូទាំងខេត្តកំពង់ឆ្នាំងដោយមិនប្រកាន់ពូជន៍សាសន៍ពណ៌សប្បុរ និងនិន្នាការនយោបាយអ្វីឡើយ។ បើជនពិការ ឬអតិថិជនចង់ដឹងព័ត៌មានលំអិតសូមទំនាក់ទំនងនៅស្នាក់ការអង្គការកម្ពុជាត្រាស្តខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឬតាមរយះលេខទូរស័ព្ទ ០២៦ ៩៨៨ ៦៩១៕ ប៊ុន វាសនា(FBIS)




































