ភ្នំពេញ៖ បុរសម្នាក់ត្រូវរងរបួសបាក់ជើងម្ខាង នៅនឹងកន្លែងកើតេហេតុ ត្រូវបានដឹងតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យដោយសាររូបគេជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលបុករថយន្តហាយប្រីតពាក់ស្លាកលេខនគរបាលដែលកំពុងបត់ឆ្លងផ្លូវ ពេញទំហឹង កាលពីវេលាម៉ោង២២និង៣០ នាទីយប់ថ្ងៃទី២៧ កុម្ភះ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េតកែងនិងផ្លូវលេខ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសម្នាក់បានបើករថយន្ត កាមរីហាយប្រីតមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខនគរបាលបាន ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ទិសដៅពីកើតទៅលិច ហើយបានឆ្លងកាត់ផ្លូវមុន្នីរ៉េតបត់ចូលផ្លូវលេខ៣២៨ ដោយពុំបានបញ្ចេញផ្លូវសញ្ណាឲ្យអ្នកដំណើរ ផ្សេងដឹងឡើយ ដូច្នេះពេលនោះមានម៉ូតូមួយ គ្រឿងម៉ាកឃ្លីក ពណ៌ក្រហម គ្មានស្លាកលេខជិះ
ដោយយុវជន ម្នាក់វ័យប្រមាណជាង២០ឆ្នាំ ធ្វើដំណើរក្នងល្បឿនលឿនតាមបណ្តោយផ្លូវមុន្នីរ៉េត ទិសដៅពីលិចទៅកើត ក៏បណ្តាលឲ្យជ្រុលល្បឿនចាប់ហ្វ្រាំងពុំទាន់ជ្រុលបុកចំក្បាលរថយន្តហាយប្រីតកំពុងបត់ឆ្លងផ្លូវពេញទំហឹងតែម្តងបណ្តាលឲ្យយុវជនជាម្ចាស់ម៉ូតូបោកផ្ទប់នឹងរថយន្តរងរបួសបាក់ជើងម្ខាង ហើយចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខ ទាំងស្រុងគៀបជាប់និងក្បាលរថយន្តកាមរីហាយប្រីតមិនអាចបន្តដំណើរទៅមុខបាន។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍និង សហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងម៉ូតូនិងរថយន្តខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលខណ្ឌចំការមនរងចាំដោះស្រាយនាពេលក្រោយ៕