ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​

0

​សៀមរាប ៖ ជនសង្ស័យ​ម្នាក់នេះ​និង​បក្សពួក​ចំនួន​ពីរ​នាក់​ទៀត​ត្រូវបាន​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង​លោក​វរសេនីយ៍ត្រី អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​សហការ​ណ៍​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​សង្កា​ត់​សាលា​កំរើក ក្រុង​សៀមរាប​ដោយ​អនុវត្តតាម​បទបញ្ជា លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​និង​មានការ​បញ្ជា​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការណ៍​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​នៅក្នុង​ផ្ទះ​របស់​ជនសង្ស័យ​នៅ​ផ្លូវ​ផ្សារ​

ក្រោម​ជិត​ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប​ស្ថិតនៅ​ក្នុងភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ពី​សំណាក់​លោក​ហេង ផេង ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប នោះ ។​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ចំពោះ​ករណី​ប្រើប្រាស់​រក្សាទុក​ដឹកជញ្ជូន​ឫ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះដែរ សមត្ថកិច្ច​យើង​បានធ្វើការ​ត្រួតពិនិត្យ​និង​បានធ្វើ​ការឆែកឆេរ​នៅក្នុង​ផ្ទះ​របស់​ជនសង្ស័យ​ទាំង​នៅលើផ្ទះ​ក្រោមផ្ទះ​និង​

ជុំវិញ​បរិវេណ​ផ្ទះ​របស់​ជនសង្ស័យ​គ្រប់​ទីកន្លែង​ផង​នោះ​សមត្ថកិច្ច​យើង​បាន​រកឃើញ​នៅ​ប្រភេទ​គ្រឿងញៀន​ខុសច្បាប់​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ទាំង​កញ្ចប់​តូច​និង​កញ្ចប់​ធំ​ចំនួន​២៤​កញ្ចប់ ស្មើរ​និង​២៧,៩​ក្រាម ក​ញ្ជា​ក្រៀម​១​កញ្ចប់​តូច និង W Y ហៅ យ៉ាម៉ា ចំនួន ០៣ គ្រាប់ ដែល​ជនសង្ស័យ​បាន​យកមក​លាក់ទុក​ក្នុងកា​រ៉ុង​អង្ករ និង នៅលើ​ដំបូលផ្ទះ និង​មាន​ខ្លះទៀត​ជនសង្ស័យ​បាន​យក​គ្រឿងញៀន​ទាំងនេះ​គ្រវែង​

ចោល​មកក្រោម​ផ្ទះ​ព្រមទាំង​ឩ​បក​រណ៍​ច្នៃ​ជក់​គ្រឿងញៀន​និង​ឩ​បក​រណ៍​សម្រាប់​ថ្លឹង​វិច​ខ្ចប់​គ្រឿងញៀន​ជាច្រើន​ទៀតផង​ដែរ​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​តែ​ទោះបីជា​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​យើង​រុករក​ទល់​តែ​ឃើញ​ផងដែរ ។ ដោយ​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​២៨​ខែ កុ​ម្ភះ​ឆ្នាំ​២០១៤​នេះ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ធ្វើការ​ឃាត់ខ្លួន​និង​បាន​ប្រមូល​វត្ថុតាង​ទាំងអស់​នៅក្នុង​ផ្ទះ​របស់​

ជនសង្ស័យ​ខាងលើ​បាន​ហើយ​នោះ សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ជនសង្ស័យ​យកទៅ​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​និង​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត​ផងដែរ ។ ដោយឡែក ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់នេះ​និង​ពីរ​នាក់​ទៀត​សរុប​ចំនួន​៣​នាក់​ត្រូវបាន​លោក​លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​បាន​ដឹកនាំ​កំលាំង​

ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន នៃ​មន្ទី​ស្រាវជ្រាវ និង​យុត្តិធម៌​ដោយ​អនុវត្តតាម​បទបញ្ជា​ជាប្រចាំ​ពី​សំណាក់ ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត​ក៏ដូចជា​ឯ​.​ឩ ឧ​ត្ត​ម​សេនី​យ៌​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ លោក ទី សុ​វិ​ន ថា​ល់ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តសៀមរាប​ផង​នោះ​ទើប​កម្លាំង​

កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន ចុះ​ប្រតិបត្តិ​ការណ៍​តាមដាន​ស្រាវជ្រាវ​និង​ធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣ នាក់​នេះ​បាន​នៅក្នុង​ថ្ងៃ​តែមួយ​នៅត្រង់ចំណុច​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​កាលពី​ថ្ងៃទី​២៧​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​កន្លងទៅនេះ រួច​យកមក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ព្រមទាំង​វត្ថុតាង​ថ្នាំញៀន​សរុប​រួម​ប្រភេទ ម៉ា​ទឹក​ក ៨ កញ្ចប់​តូច​និង​ឩ​បក​រណ៍​ច្នៃ​ជក់​គ្រឿងញៀន​

ក៏ដូចជា​ឩ​បក​រណ៍​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ​។​ដែល​សមត្ថកិច្ច​សង្ស័យ​ថា​ជន​ទាំង​៣​នាក់​នេះ​បាន​លួច​ប្រព្រឹត្ត​បទល្មើស​ក្នុងករណី​ប្រើប្រាស់ រក្សាទុក​ដឹកជញ្ជូន ឬ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​បច្ចុប្បន្ន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តហើយ​ដើម្បី​អនុវត្ត​ទៅតាម​និតិ​វិធី​ជា​បន្ត​៕

គួរ​បញ្ជាក់ថា​បើទោះបីជា​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​ចំពោះ​ករណី​ប្រើប្រាស់​រក្សាទុក​ដឹកជញ្ជូន​ឫ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ​បានជា​ញឹកញាប់​ក្នុង​ខេត្តសៀមរាប​ក៏ដោយ​ក៏​នៅតែមាន​ប្រភព​ព័​ត៍​មាន​ចេញពី​បងប្អូន​ប្រជាពលរដ្ឋ​ថា​បញ្ហា​គ្រឿងញៀន​នេះ​នៅក្នុង​ខេត្តសៀមរាប​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​នោះទេ​។ ដោយ​ប្រភព​ព័​ត៍​មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​មន្ទីរ​អង្គភាព​និង​ស្ថាប័ន​

ដែល​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​ច្បាប់​នៅពេលដែល​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​ជន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់នេះ​បាន​ហើយ​នោះ​សូម​ឲ្យ​អនុវត្ត​ទៅតាម​និតិ​វិធី​ឲ្យ​បាន​តឹងរឹង​ទើប​ក្រុម​អ្នកប្រព្រឹត្ត​បទល្មើស​ទាំងអស់នេះ​មាន​ភាព​រៀងចាល​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​ទំនុប​ចិត្ត​និង​មានការ​ជឿជាក់​មកលើ​អ្នកអនុវត្ត​ច្បាប់​គ្រប់ៗ​រូប​ក៏ដូចជា​ធ្វើ​ឲ្យ​ការអនុវត្ត​នៅ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក៏​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ ៕​ដោយ លោក ខេង ខេមរា2 3 8