​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាលជាតិ​នារី​ទូទាំង​ខេត្តសៀមរាប​

0

សៀមរាប : នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​សៀមរាប​កាលពី​រសៀល​ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ នេះ បាន​ប្រារព្ធ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាលជាតិ​នារី​ទូទាំង​ខេត្តសៀមរាប​ដើម្បី​ចូលរួម​អបអរសាទរ ខួប​លើក​ទី​១០៣​នៃ​ទិវា​អន្តរជាតិ​នារី​០៨​មិនា ឆ្នាំ​២០១៤​ក្រោម​ប្រធានបទ​(​សមភាព​នៃ​ការអប់រំ​មាន​សារ​:​ស​ខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​) ។​

ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ឩ​ត្ត​ម​សេនីយ៍​ត្រី វរសេនីយ៍ឯក ស្នងការរង នាយ នាយរង​ការិយាល័យ​និង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​អស់លោក លោកស្រី តំណាង​មន្ទីរ​អង្គភាព​ស្ថាន​ប័ន​នានា​ជុំវិញ​ខេត្ត​និង​អង្គការ​ដៃគូ​មួយចំនួន​បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​ផងដែរ ។​

​បន្ទាប់ពី​លោកស្រី​វរសេនីយ៍ឯក សុខ សំ​ស្នងការរង​និង​ជា​ប្រធាន​ក្រុមការងា​យែ​ន​ដ័​រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឡើង​មានមតិ​ស្វាគមន៍​និង​ការអាន​នូវ​ប្រវត្តិ​ទិវា​អន្តរជាតិ​នារី​០៨​មិនា​ក៏ដូចជា​តំណាង​កងកម្លាំង​នគរបាលជាតិ​នារី​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឡើង​អាន​នូវ​ញា​ត្តិ​ប្តេជ្ញាចិត្ត​រួចមក​។​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រៀងរាល់ឆ្នាំ​តែងតែបាន ប្រារព្វ​ធ្វើ​នូវ​ទិវា​អន្តរជាតិ​នារី​០៨​មិនា​នេះ​ឡើង​មិនដែល​អាក់ខាន​ឡើយ​។​

ដោយឡែក​សម្រាប់​ឆ្នាំ​២០១៤​នេះ​នៅ​ស្នងការដ្ឋាន​គរ​បាល​ខេត្តសៀមរាប បាន​ប្រារព្ធ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាលជាតិ​នារី​ទូទាំង​ខេត្តសៀមរាប​គឺ​ដើម្បី​ចូលរួម​អបអរសាទរ ខួប​លើក​ទី​១០៣​នៃ​ទិវា​អន្តរជាតិ​នារី​០៨​មិនា ឆ្នាំ​២០១៤​ក្រោម​ប្រធានបទ​(​សមភាព​នៃ​ការអប់រំ​មាន​សារ​:​ស​ខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​) គឺ​ក្នុង​គោលបំណង​ដើម្បី​រំលឹក​នៅ​ការតស៊ូ​របស់​ស្ត្រី​ក្នុងការ​ធ្វើ​ឲ្យ​សម្រេចបាន​នូវ សមធម៌ សន្តិភាព និង​ការអភិវឌ្ឍន៍​នៅក្នុង​សង្គម​ដើម្បី​ស្ត្រី​ទទួលបាន​នូវ​ការគោរព​សិទ្ធិ សេរីភាព​និង​ទទួលស្គាល់​នូវ​តម្លៃ​នៃ​ការចូលរួម​ដោយ​ស្មើភាព​ក្នុងការ​អភិវឌ្ឍន៍​គ្រួសារ និង​ប្រទេសជាតិ​ផងដែរ​។​

\នៅក្នុង​ឱកាស​នោះ​ដែល លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏បាន​ធ្វើការ​ចែកជូន​នូវ​វត្ថុ​កំដរដៃ​ដើម្បី​ទុកជា​អនុស្សាវរីយ៍​ក្នុង​ថ្ងៃ អបអរសាទរ ខួប​លើក​ទី​១០៣​នៃ​ទិវា​អន្តរជាតិ​នារី​០៨​មិនា ឆ្នាំ​២០១៤​ដល់​កងកម្លាំង​នគរបាលជាតិ​នារី​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដែលមាន​វត្តមាន​នៅក្នុង​ពិធី​នេះ​ចំនួន​១១៦​នាក់​ដោយ​ម្នាក់ៗ​ទទួល​សា​រ៉ុង ១ និង​ថវិកា ចំនួន​២​ម៉ឺន​រៀល​និង​ស្ត្រី​ដែល​កពុង​តែ​ធ្វើ​សំណង់​នៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​៣​នាក់​ម្នាក់ៗ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​ផងដែរ ៕ ​ខេង ខេមរា​3 4 5 8 9