អភិបាលខេត្តព្រះវិហារ បានផ្តល់កិត្តិយសចូលរួមភ្លក់ម្ហូបដែលចំអិនដោយចុងភៅ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលហូកា

0

ខេត្តព្រះវិហារ៖ វគ្គបណ្តុះបណ្តាលហូកា លើមុខជំនាញចុភៅ ដែលមានរយៈពេល ៥ថ្ងៃ(២៥-២៩សីហា២០២៣) របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ត្រូវបានបិទបញ្ចប់ហើយ ក្រោមអធិបតីភាព អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក៏បានអញ្ជើញចូលរួមផ្តល់កិត្តិយភ្លក់លើមុខម្ហូប ដែលចំអិនដោយចុងភៅដែលបានឆ្លងវគ្គសិក្សានេះផងដែរ កាលពីថ្ងៃទី២៩សីហា២០២៣ កន្លងទៅនេះ ស្ថិតនៅក្នុងភូមិអណ្ដូងពោធិ៍​ សង្កាត់កំពង់ប្រណាក​ ក្រុង-ខេត្តព្រះវិហារ។

នៅក្នុងវគ្គបណ្ដុះបណ្ដាលលើជំនាញចុងភៅហូកានោះ​ មានការចូលរួមពី​ម្ចាស់​ និងអ្នកគ្រប់គ្រងភោជនីយដ្ឋាន អាហារដ្ឋានសរុប ១៣រូប មកពី ១៣ ទីតាំង នៅក្រុងព្រះវិហារ និងស្រុករវៀង។ ដំណើរការវគ្គបណ្តុះបណ្តាលនេះ បានអនុវត្តក្រោមយន្តការដឹកនាំពី គណ:កម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ និងកិច្ចសហការគាំទ្រពីកម្មវិធីអភិវឌ្ឍជំនាញ នៃអង្គការស្វីសខនថាក់ ដែលបង្រៀនដោយគ្រូបង្គោលរបស់ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ និងគ្រូមកពីវិស័យឯកជន ដោយបណ្តុះបណ្តាល លើមេរៀនចំនួន ១០ និងចុះហត្ថការតាមទីតាំអាហារដ្ឋាន ៤កន្លែង លើមុខម្ហូប ១៤មុខ នៅក្នុងខេត្តព្រះវិហារ៕ដោយ៖ឡុង សំបូរ