សៀមរាប ៖ជនសង្ស័យទាំង២នាក់នេះ ១ មានឈ្មោះ កែវ ដារ៉ា ភេទ ប្រុស អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកម្មករ ផលិតទឹកសុទ្ធបច្ចុប្បន្នរស់នៅក្នុងភូមិ បឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុង និង ខេត្តសៀមរាប។២.ឈ្មោះ គឹម ចាន់ សុភក្រ័ ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរលក់ដូ បច្ចុប្បន្នរស់នៅក្នុង ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង,ខេត្តសៀមរាប ។ដោយយោងតាមបទបញ្ជាពីសំណាក់ ឯ.ឩ ឧត្តមសេនីយ៌ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពថ្វេរដងផងនោះ ទើប លោកវរសេនីយ៌ឯក ស្រី យូរ៉ា មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។
និងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌បានដឹកនាំកំលាំងការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន នៃមន្ទីស្រាវជ្រាវ និងយុត្តិធម៌ដោយមានការសំរបសំរួលនីតិវិធីដោយ លោក ទី សុវិន ថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបបាន ចុះប្រតិបត្តិការណ៍តាមដានស្រាវជ្រាវនិងធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២ នាក់នេះបាននៅត្រង់ចំណុចភូមិទ្រាំង និង ភូមិបឹងដូងប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបកាលពីថ្ងៃទី៦ដល់ថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៤កន្លងទៅនេះ ។
រួចយកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំព្រមទាំងវត្ថុតាងថ្នាំញៀនប្រភេទ W Y ឫ ហៅ យ៉ាម៉ា ចំនួន ៥៩គ្រាប់ដែលសមត្ថកិច្ចសង្ស័យថាជនទាំង២នាក់នេះបានលួចប្រព្រឹត្តបទល្មើសក្នុងករណី រក្សាទុកដឹកជញ្ជូន ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។លោកវរសេនីយ៌ឯក ស្រី យូរ៉ា មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបនិងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌បាន
មានប្រសាសន៍ឲ្យដឹងថាបន្ទាប់ពីកម្លាំងជំនាញបានធ្វើការសួរនាំចំពោះជសង្ស័យទាំង២នាក់នេះនៅមុខសមត្ថកិច្ចពួកគេបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនូវករណីទាំងអស់ខាងលើពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបកសាងសុំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយដើម្បីអនុវត្តទៅតាមនិតិវិធីបន្ត៕