​កិច្ចប្រជុំ​លើ​សហព័ន្ធ​ផែនការ​គ្រួសារ​អន្តរជាតិ ដែលមាន​ប្រទេស​ចំនួន​៧​ចូលរួម ត្រូវបានធ្វើ​ពិធី​បិទ​ ​នៅ​សណ្ឋាគារ សោ​ម៉ា​ទេវី

0

ខេត្តសៀមរាប​ ​កិច្ចប្រជុំ​របស់​សហព័ន្ធ​ផែនការ​គ្រួសារ​អន្តរជាតិ ដែល​បាន​ដំណើរការ​ទៅ​ពេញ​មួយថ្ងៃ ដោយ ទទួលបាន លទ្ធផល​ជា​ផ្លែផ្កា​ទៅតាម​ការរំពឹងទុក ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់ ឯ​.​ឧ ឈិ​ត គឹម​យា​ត អនុប្រធាន​គណៈកម្មកា​រ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោ​ល​នា​ការ

និង ព័ត៌មាន នៃ​ព្រឹទ្ធសភា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក្រោម​ការ​សម្រប សម្រួល​របស់​អង្គការ​សមាគម​ផែនការ គ្រួសារ អន្តរ ជាតិ នៃ​តំបន់​ភាគ​ខាងកើត​អាស៊ីអាគ្នេយ៍ និង​តំបន់​សមុទ្រ​ខាងក្រោម និង អង្គការ AFPPD ដែលមាន​០៧​ប្រទេស និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​និង​ត្រូវបាន​បិទ នៅ​សណ្ឋាគារ​សោ​ម៉ា​ទេវី ខេត្តសៀមរាប ។​​2

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​ផ្លាស់​មតិយោបល់​ពី​អ្នកជំនាញ បច្ចេក ទេស​របស់​បណ្តា ប្រទេស​នៅក្នុង​តំបន់ ក្នុងការ​ទប់ស្កាត់​នូវ​រាល់​បញ្ហា​នានា​ដែល​កើតមានឡើង លើ ពលករ​ចំណាកស្រុក សំខាន់​ស្ត្រី និង នារី ។​​4

មានប្រសាសន៍​នោះដែរ​លោក​ស្រីណូ​រ៉ា មូ​រ៉ាត់​ប្រធាន​អង្គការ​សមាគម​ផែនការ​គ្រួសារ​អន្តរជាតិ នៃ​តំបន់​ភាគ​ខាងកើត​អាស៊ីអាគ្នេយ៍ និង តំបន់​សមុទ្រ​ខាងក្រោម ដោយបាន​បញ្ជាក់ថា កិច្ច ប្រជុំ នេះ បានធ្វើ​ឲ្យ​យើង​បាន​ជួបជុំ គ្នា​ពិភាក្សា ពី​បញ្ហា​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយ​ប្រ​ឋាន គ្មាន​ច្បាប់​ត្រឹម ត្រូវ​ពិសេស​ចំពោះ​មនុស្ស​វ័យក្មេងៗ និង និស្សិត​ហើយ​កិច្ចប្រជុំ​នេះ​ដែលជា​ការងារ​របស់​សមាជិក​រដ្ឋសភា​ដែល​បាន​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ និង អ្នក​ពាក់ ព័ន្ធ​ទាំងអស់ ដែល​បាន​កំពុង​បំពេញការងារ​ទាំងនេះ​ឲ្យ​កាន់តែ​បាន​យល់ដឹង អំពី​តួនាទី ភារកិច្ច និង ការងារ​ចាំបាច់ ដែល​ត្រូវ​ឆ្លើយតប​ទៅលើ​រាល់​បញ្ហា​ដែល​កើតឡើង​ដល់​ពលករ​។5

លោកស្រី​បាន​បន្តទៀតថា កិច្ចប្រជុំ​នេះ ក៏បាន​បញ្ហា ពី​ការទំនាក់ទំនង​របៀប​ណា រវាង​សមាជិក​រដ្ឋសភា​និង អ្នក​ដែល​ពាក់ព័ន្ធ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល ។ ជាសំខាន់ នោះ​លើ​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​រាល់​បញ្ហា​ការខ្វះចន្លោះ ក្នុងការ​លើកកម្ពស់​នូ​វ​សុខភាព​បន្ត​ពូជ​ផ្លូវភេទ សម្រាប់​អ្នក​ដែល​ធ្វើការ​ចំណាកស្រុក ។ ម្យ៉ាងទៀត កិច្ចប្រជុំ​នាពេលនេះ ក៏​យើង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​តាម​កិច្ចពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់ និង ទទួលបាន​នូវ​បទពិសោធន៍​ល្អៗ ពី​កិច្ចប្រជុំ​នេះ​ផងដែរ​។​​1

មានប្រសាសន៍​បិទ​កិច្ចប្រជុំ​នេះដែរ​ឯ​.​ឧ​ឈិ​ត គឹម​យា​ត​ក៏បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះ​គឺជា​គោលដៅ ការពារ​ស្ត្រី និង នារី ជា​អ្នក​បញ្ចេញ​ពលកម្ម ដែលជា​ពលករ ធ្វើ​ចំណាកស្រុក ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស​ដែល ទទួលរង​នូវ​បញ្ហា​ជាច្រើន​មកលើ​ពលករ​យើង ដែល​បានធ្វើការ​នៅក្រៅ​ប្រទេស​សំខាន់​ស្ត្រី និង នារី ហើយក៏​មិនមែន តែ​ពលករ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺមាន​បងប្អូន​ពលក​រ​នៅ​គ្រប់​ប្រទេស​ដែល​បានធ្វើ​ចំណាកស្រុក ក៏មាន​កើត​បញ្ហា​ដូចគ្នា ។

ឯ​.​ឧ​ឈិ​ត គឹម​យា​ត​ក៏បាន​លើក​ផងដែរ​ថា ដោយ​បញ្ហា​នេះហើយ​ទើប​អង្គការ​សមាគម​ផែនការ​គ្រួសារ​អន្តរជាតិ នៃ​តំបន់​ភាគ​ខាងកើត​អាស៊ីអាគ្នេយ៍ និង​តំបន់​សមុទ្រ​ខាងក្រោម និង អង្គការ AFPPD បានរៀបចំ​កម្មវិធី​ប្រជុំ​នេះ​ឡើង ក្នុង ការផ្លាស់ប្តូរ មតិយោបល់​គ្នា​ទៅវិញទៅមក អំពី​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់ ពិសេស​ប្រទេស​ដែលមាន​ពលករ បានធ្វើ ចំណាកស្រុក​ទៅធ្វើ​ពលកម្ម​នៅក្រៅ​ប្រទេស រួមមាន​ប្រទេស​កម្ពុជា ឡាវ វៀតណាម ថៃ មី​យ៉ាម៉ា ហ្វីលីពីន និង​ប្រទេស ឥណ្ឌូនេស៊ី ដែល​បាន​ចូលរួម បញ្ចេញ​នូវ​មតិយោបល់​នូវ​រាល់​បញ្ហា​ដែល​កើតឡើង ទៅលើ​ពលករ​របស់ខ្លួន ដែល​បាន ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ដើម្បី​ចងក្រង​នូវ​ឯកសារ​រួមមួយ សម្រាប់​នៅក្នុង​តំបន់ ។3

ក្នុងនោះដែរ​ឯកឧត្តម​ក៏មាន សង្ឃឹម​ជឿជាក់​ផងដែរ​ថា ក្រោយពី​កិច្ចប្រជុំ​នេះ​ទៅ គ្រប់​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម និង​យក​នូវ​លទ្ធផល​ដែល ទទួលបាន​ពី​កិច្ចប្រជុំ​នា​ថ្ងៃនេះ យកទៅអនុវត្ត​នៅតាម​បណ្តា​ប្រទេស​របស់ខ្លួន ឲ្យ​ទទួលបាន​ជោគជ័យ​ផងដែរ ៕