ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិទាំង២០ ក្នុងឃុំត្រពាំងឬស្សី

0

(កំពង់ធំ)÷ ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ  ឯកឧត្តម ឆេង គឹមឡុង ប្រធានក្រុមការងារគណបក្ស

ប្រជាជនកម្ពុជាចុះជួយឃុំត្រពាំងឫស្សី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះជួយភូមិទាំង២០ សមាជិកគណបក្សឃុំ សមាជិកភូមិ សកម្មជន សមាជិកសមាជិការ អញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិទាំង២០ ក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។

លោក អ៊ុត វណ្ណារីន មេឃុំត្រពាំងឬស្សី បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលតែងតែគិតគូរនូវផលប្រយោជន៍របស់ប្រជាជន បម្រើផលប្រយោជន៍របស់ប្រជាជន ហើយក៏បើកបេះដូងស្វាគមន៍ទទួលពុកម៉ែបងប្អូនមករួមរស់ជាមួយគ្នា ក្នុងនាមជាគ្រួសារខ្មែរដោយក្ដីរីករាយ មិនប្រកាន់ពណ៌សម្បុរ ចាត់ទុកជាសាច់ញាតិ ជាបងប្អូនជាមួយគ្នា ក្នុងរួមសុខរួមទុក្ខក្នុងគ្រាលំបាកផងដែរ។

ឯកឧត្តម ឆេង គឹមឡុង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្រពាំងឫស្សី បានមានប្រសាសន៍ថាចក្ខុវិស័យ និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងតែឈរនៅខាងប្រជាជន គិតគូរដល់ផលប្រយោជន៍របស់ប្រជាជនគ្រប់និន្នាការនយោបាយទាំងអស់ ហើយក៏ជាគណបក្សតែមួយគត់ដែលមានកម្លាំងសរុបច្រើន ឈរជើងយ៉ាងរឹងមាំ មានភាពចាស់ទុំខាងផ្នែកនយោបាយ សម្បូរធនធានមនុស្ស ធនធានថវិកា ធានាបាននូវសន្តិភាព និងស្ថិរភាព។

ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថា ត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងធ្វើជាគំរូដល់សមាជិក និងអ្នកគាំទ្រគណបក្ស ក៏ដូចជាមហាជនទូទៅ ព្រមទាំងខិតខំកសាង ទំនាក់ទំនងល្អ ជាមួយមហាជន និងធ្វើអំពើល្អ ជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាព របស់គណបក្ស ក៏ដូចជាដើម្បីទាក់ទាញ ការគាំទ្របន្ថែមទៀត ពីសំណាក់មហាជន មកលើការដឹកនាំរបស់គណបក្សនៅគ្រប់កាលៈទេសៈ ជួយតម្រង់ទិស គាំទ្រ និងបំពាក់បំប៉នពង្រឹង សមត្ថភាពដល់គណបក្សនៅសាខា ភូមិ សំដៅពង្រឹង និង លើក កម្ពស់ភាពជាម្ចាស់ និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីគណបក្ស និងអង្គការចាត់តាំងគណបក្ស នៅមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ។

ឯកឧត្តមប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានសំណូមពរដល់សមាជិកសមាជិកាទាំងអស់ សូមជួយផ្សព្វផ្សាយអំពីចំណុចខ្លាំង និងគោលនយោបាយរបស់បក្ស ព្រមទាំងសមិទ្ធផលនានារបស់គណបក្សឲ្យបានទូលំទូលាយ។ ជាក់ស្ដែងក្រុមការងារទាំងអស់ និងជួយសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងឬស្សី ក្នុងពេលខាងមុខនេះ។ អត្ថបទលោកធូ កែវមុន្នី