ផ្នែករដ្ឋបាលជលផលដំដែកបន្តដឹកនាំកម្លាំងអនុវត្តបង្ក្រាបឧបករណ៍នេសាទខុសច្បាប់

0

ដោយអ៊ុក ផ្លុង
សៀមរាប៖ នាយរង ផ្នែករដ្ឋ បាលជលផល ដំដែក លោក សរ ម៉ាប់ នៅថ្ងៃ ស្រុក ទី ១១ ខែតុលា ឆ្នាំ ២០២៤ ដឹកនាំ កម្លាំង ជលផល និងសហគមន៍នេសាទ ចុះបង្រ្កាប បទល្មើ សនេសាទខុសច្បាប់ ត្រង់ ចំណុច ទំនប់ ចក,ត្រពាំង ក្រេង,អាងស្តុកទឹកសហគមន៍សាមគ្គី ៧ ភូមិ និងសេក ដេក។ តំបន់ ទាំងនេះ ស្ថិត ក្នុងភូមិសាស្ត្រ ឃុំ គោក ធ្លក ក្រោម,ឃុំ ជីក្រែង និងឃុំ អន្លង់ សំណរ ក្នុង ស្រុក ជីក្រែង ខេត្ត សៀមរាប។កម្លាំង ដែលបានចុះប្រតិបត្តិការ បង្ក្រាប មាន÷ ផ្នែក រដ្ឋ បាលជលផល ដំដែក ,នាយ សង្កាត់រដ្ឋ បាលជលផល កំពង់ក្តី, នាយ សង្កាត់រដ្ឋបាល ជលផល អន្លង់ សំណរ, សហគមន៍ នេសាទ ជីក្រែង ព្រមទាំង សហគមន៍ នេសាទ អន្លង់ សំណរ សរុប ១៩ នាក់ មធ្យោបាយ ធ្វើ ដំណើរ ដោយ កាណូត ចំនួន ៤ គ្រឿង។ បង្ក្រាបឧបករណ៍នេសាទ ខុសច្បាប់ ប្រ ភេទ ស្បៃមុង បាន ១ ករណី
ដុតបំផ្លាញ់ លូ ស្បៃមុង ចំនួន ៦៥ គ្រឿង បំផ្លាញ របាំង ប្រវែង ១៦០០ ម៉ែត្រ
កាប់ ចម្រឹង ចោល ចំនួន ២០០ ដើម លែង ត្រី ចម្រុះ ចូលទៅក្នុង បឹង ធម្មជាតិ វិញចំនួន ១០០ គីឡូក្រាម។
ពាក់ព័ន្ធ នឹងករណី ខាងលើនេះនាយ សង្កាត់ រដ្ឋ បាល ជលផល កំពង់ ក្ដី និងនាយ សង្កាត់ រដ្ឋ បាល ជលផល អន្លង់ សំណរ បានប្រាប់ អ្នកសារព័ត៌មានថា ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ ស្បៃមុង នេះ ដូចវែកចក អញ្ចឹង! បំផ្លាញ ថ្ងៃនេះ ២ ទៅ ៣ ថ្ងៃក្រោយមានទៀត ពួកលោកទាំងពីរបន្តទៀតថា ទោះបីជា យ៉ាងណានៅតែមន្តបង្រ្កាប លុះត្រាតែប្រជានេសាទរាងចាល។ អញ្ចឹងមានតែ រងចាំមើលទេថា! តើ ប្រជានេសាទ រាងចាល ឬ ជំនាញជលផល អស់ លទ្ធភាព?៕