លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានអញ្ជើញដឹកនាំសហការី ចុះសំណេះសំណាល សាកសួរសុខទុក្ខយោធិននៃកងរាជអាវុធហត្ថដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ធំ ក្រុងស្ទឹងសែន  

0

លោក ណែម សុភីន

ខេត្តកំពង់ធំ÷ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញដឹកនាំសហការី ចុះសំណេះសំណាល សាកសួរសុខទុក្ខយោធិននៃកងរាជអាវុធហត្ថដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ រសៀលថ្ងៃទី១១ ខែតុលាឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំការផ្ដាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះយោធិនដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាននិង ក្រុមគ្រួសារផងដែរ និងឆាប់វិលត្រឡប់មកធ្វើការនៅអង្គភាពវិញ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានមានប្រសាសន៍បន្ថែមថា÷ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ឯកឧត្តមតែងតែគិតគូយកចិត្តទុកដាក់ណែនាំ ជំរុញដល់ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ពិនិត្យចំពោះកងរាជអាវុធហត្ថគ្រប់រូបដែលមានជំងឺដង្កាត់ផ្សេងៗ ។  លោកនាយឧត្តមសេនីយ៍ត្រីបានដឹកនាំបង្កើតឱ្យមានមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដើម្បីជួយសម្រួលការលំបាកដល់ក្រុមគ្រួសារ របស់មន្រ្តីកងរាជអាវុធហត្ថក្រោមឱវាទនៅទូទាំងប្រទេស។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត ក៏បានផ្ដាំផ្ញើរ ឱ្យលោកពលបាលឯក ប៉េង លីឆ័រ ខិតខំថែទាំសុខភាពឱ្យបានល្អ និងព្យាបាលជំងឺឆាប់មានសុខភាពល្អប្រសើរជាសះស្បើយពីជំងឺ  នឹងបានវិលត្រឡប់ចូលបំពេញភារ:កិច្ចក្នុងអង្គភាពវិញ។

សូមបញ្ជាក់ផងដែរថា គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងថវិកាមូលនិធិកងរាជអាវុធហត្ថខេត្ត ចំនួន ៣,០០០,០០០រៀល ប្រគល់ជូនលោកពលបាលឯក ប៉េង លីឆ័រ សមាជិកកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តដើម្បីជួយសម្រួលការលំបាកក្នុងពេលសម្រាកព្យាបាលជំងឺនេះ៕