សេង ណារិទ្ធ
ខេត្តកែប: វេទិកា កំណែទម្រង់វិមជ្ឈកា និងសហវិមជ្ឈកា ដើម្បីចូលរួមសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំធំសេះសសាលាខេត្តកែប។ វេទិការនេះធ្វើឡើងរយៈ២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំមានការចូលរួមពី ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក/លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង/ស្រុក លោក/លោកស្រីប្រធានមន្ទីអង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។
ការរៀបចំវេទិកានេះ មានគោលបំណងពិគ្រោះពិភាក្សា រវាង រាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
មានប្រសាសន៍បើកវេទិកានោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា វេទិការវាង រាជរដ្ឋាភិបាលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្ដោតទៅលើខ្លឹមសារសំខាន់ៗ គឺដើម្បីដោះស្រាយ នូវស្ថានភាព និងបញ្ហាប្រឈមនានាមួយចំនួន។ ឯកឧត្តមបន្ថែមថា ការអនុវត្តការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការបស់រដ្ឋបាលខេត្តកន្លងមកមានដូចជា៖ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំសង្កាត់, មុខងារជាអាណត្ដិ និងមុខងារដែលបានផ្ទេរ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់, ធនធានមនុស្ស, ធនធានហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាពរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការប្រើប្រាស់ទំនាក់ទំនង និងគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ, ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន, ការគាំទ្រ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ និងការធ្វើអធិការកិច្ច ឬសវនកម្មមកលើរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម ដូច្នេះសូមអោយ សមាជិក សមាជិកា ក្នុងវេទិការទាំងអស់យកចិត្តទុកដាក់ស្ដាប់បទអន្ដរាគមន៍ និងចូលរួមពិភាក្សាអោយបានផុលផុស ដើម្បីជាធាតុចូល សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឃការទទួលបានជោគជ័យ សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សូមបញ្ជាក់ថា វេទិការ រយៈពេល២ថ្ងៃនេះ ប្រព្រឹត្តទៅ ដោយមានបទអន្តរាគមន៍ ពីមន្ទីរ អង្គភាព ជាច្រើននឹងការធ្វើកំណែទម្រង់ វិមជ្ឈកា និងវិសហមជ្ឈការ ដើម្បីសិក្សាអំពីធាតុចូលផ្សេងៗ ក្នុងការអភិវឌ្ឍកន្លងមក និងដាក់ចេញនៅវិធានការ ដោះស្រាយបន្ថែម ឲ្យកាន់តែមានប្រសិទ្ធភាព៕