សមាជិក សមាជិកា គណបក្សនានា៤១៤នាក់ ដែលបានស្ម័គ្រចិត្ត មកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពជា ជាគណបក្សរបស់ប្រជាជនធ្វើអ្វីៗដើម្បីប្រជាជន

0

អត្ថបទលោក ធូ កែវមុន្នី

កំពង់ធំ÷ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សនានាដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ៤១៤នាក់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នាឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ថ្លែងថា: គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍បន្ថែមទៀតថា បងប្អូនដែលមានវត្តមាននៅទីនេះ សុទ្ធសឹងតែជាបែកបេក្ខជនឈរឈ្មោះនៅក្នុងគណបក្សផ្សេង ហើយបានសម្រេចចិត្តមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។ នេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដែលយើងត្រឡប់មករួមរស់ក្នុងក្របខណ្ឌមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកសមាជិការហូតដល់ជាង៦លាននាក់។ ហើយក៏ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះដែរ។

ឯកឧត្តមបានបន្ថែមទៀតថា នៅប្រទេសកម្ពុជាយើងមិនមានគណបក្សណាដែលកសាងសមិទ្ធផលជាច្រើនដូចគណបក្សប្រជាជនកម្ពុជានោះទេ។ មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នៅផ្សារភ្ជាប់ជាមួយនឹងប្រជាជននៅគ្រប់កាលៈទេសៈ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានមន្ត្រីគណបក្សប្រជាជនចុះទៅជួយជានិច្ច។ គណបក្សប្រជាជននៅតែទទួលយកបងប្អូនមកពីគណបក្សនានា មករួមរស់ជាមួយនឹងគណបក្សប្រជាជនបានដែរ ៕