ឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិតស សុខា សរសើរអាជ្ញាធរ និង កងកម្លាំងខេត្តសៀមរាប បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន

0

ដោយ វេហាស៍

សៀមរាប៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ ចំពោះ រដ្ឋបាលខេត្តសៀមរាប អង្គភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាជន រួមទាំងវិនិយោគិន និងជាពិសេសដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប។
ការថ្លែងកោតសរសើរ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកមិញនេះ។
អភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕