វត្តបាលីលេយ្យនៅក្រុងប៉ោយប៉ែតទទួលពុទ្ធបរិស័ទនិងសប្បុរសជនចូលរួមស្តារ ក៍សាងសមិទ្ធផលពុទ្ធសាសនា

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ ពុទ្ធបរិស័ទ សប្បុរសជនជាតិ និងបរទេសមានជំនឿទៅធ្វើបុណ្យនិងមានសទ្ធាកសាង អភិវឌ្ឍន៍ជាបន្តបន្ទាប់ឡើងវិញ ដូចក្នុងវត្តបាលីលេយ្យស្ថិតនៅកណ្តាលក្រុងប៉ោយប៉ែតនាផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន២សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលនរណាៗក៏បានស្គាល់ជាយូរមកហើយរហូតបច្ចុប្បន្ននោះ ហាក់ដូចជាទទួលបានការធានាថា ទីតាំងវត្តនេះនឹងមិនត្រូវដោះដូរ ផ្លាស់ប្តូរទៅទីណាឡើយ។ពោលគឺខុសពីកាលជាង១០ឆ្នាំមកនេះ ដែលដែលក្តីបារម្ភបានដក់ជាប់ ។

នេះក៏ដោយសារកត្តាគុណសម្បត្តិ នៃសាមគ្គីភាព ឯកភាព ស្រុះស្រួលគ្នារបស់ព្រះសង្ឃ គណ:កម្មការ អាចារ្យដូចពាក្យស្លោកថា “គណ:កម្មការ អាចារ្យស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ”ផងដែរ។

បានដឹងដូច្នេះតាមរយ:ការផ្តល់ព័ត៌មាន ការស្រាវជ្រាវមួយចំនួននាពេលកន្លងមកនេះ។ និងបន្ថែមកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ ខណ:មានអង្គបុណ្យកឋិនទានសាមគ្គីធំមួយដង្ហែចូលវត្តបាលីលេយ្យនេះ។

ក្នុងកម្មវិធីបុណ្យនោះមានការនិមន្ត -អញ្ជើញចូលរួមផងដែរពីព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគណខេត្តគណៈមហានិកាយ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចសាសនាខេត្ត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងមន្ត្រីរាជការ កងកម្លាំង សមត្ថកិច្ច ប្រជាពុទ្ធបរិស័្ធ សប្បុរសជនជាតិនិងបរទេសជាច្រើន ។

អង្គកឋិនទានវត្តនេះប្រមូលបានបច្ច័យ : ជាង៣៣,៤លានរៀល ,២៣៩.០១០បាត(ថៃ)និង ៩០០ដុល្លា(សរអា ) ។
នេះបើតាមព្រះតេជគុណជា សំបូរ ព្រះគ្រូចៅអធិការវត្តបាលីលេយ្យប្រាប់អង្គពិធីនិងសារព័ត៌មាន ទាក់ទិនអង្គកឋិនទាន ។

ក្នុងនោះ មានម្ចាស់អង្គកឋិនសាមគ្គី មានដូចជា
១-លោកសំប៊ូន សុខចាក់រើនកៃស៊ី(លី បាក់ឡេង) លោកលី បាក់តុង ;លោកលី បាក់ហ៊ុយ និងភរិយា ញាតិមិត្ត សប្បុរសជនជនជាតិថៃ ម្ចាស់កាស៊ីណូផ្កាយ៥ និងកាស៊ីណូកាឡាក់ស៊ី(Galaxy Casino)នៅក្រុងប៉ោយប៉ែតបច្ច័យ២១៤.៦១០បាតប្រាកថៃ និងរៀបអាហារប៊ូបហ្វេ ។
២- គណៈ:កម្មការវត្តដឹកនាំដោយលោកស្រីឈា បួយ និងម្ចាស់វេនទាំង១៤ បច្ច័យ៩លានរៀល ។៣- លោកឧកញ៉ាសុខ សារឿន (ប្រគេនបច្ច័យព្រះសង្ឃ) បច្ច័យ៤លានរៀល។៤-លោកឧត្តមសេនីយ៍ត្រីលី ហួរ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ក្រុមគ្រួសារ និងញាតិមិត្ត បច្ច័យ៩០០ដុល្លាដរអា ។៥- លោកឈុន លៀង និងក្រុមគ្រួសារ បច្ច័យ១,៤លានរៀល ។ព្រមទាំងម្ចាស់អង្គត្រៃជាញោមញាតិ ពុទ្ធបរិស័ទ មានបច្ច័យមួយចំនួនទៀត ៕