ការបោះឆ្នោតជុំទី២ក្នុងការជ្រើស រើសប្រធានាធិបតីប្រេស៊ីលកាលពីថ្ងៃទី ២៧ ខែតុលា ដោយជ័យជម្នះបានធ្លាក់ មកលើប្រធានាធិបតី ដីលម៉ា រ៉ូសេហ្វ (Dilma Rousseff) បន្ដដឹកនាំប្រទេស ប្រើស៊ីលមួយអាណត្ដិទៀត ។
តាមតួលេខរបស់តុលាការបោះ ឆ្នោតប្រេស៊ីល TSE បានបញ្ជាក់ឱ្យដឹង ថា ជាមួយនឹងសន្លឹកឆ្នោត៩៦,២៤ ភាគ រយដែលបានរាប់ លោកស្រីដីលម៉ា រ៉ូសេហ្វ ទទួលបានសំឡេងគាំទ្រ៥១,១៨ ភាគរយ ចំណែកគូប្រជែងរបស់លោក ស្រីទទួលបានតែ៤៨,៨២ភាគរយ ប៉ុណ្ណោះ ។ ជាមួយនឹងជ័យជម្នះខាងលើ លោកស្រី រ៉ូសេហ្វ នឹងត្រូវស្បថចូល កាន់តំណែងប្រធានាធិបតីក្នុងអាណត្ដិទី ២ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ។
លោកស្រីដីលម៉ា រ៉ូសេហ្វ បាន សម្រេចកាត់បន្ថយការចំណាយរបស់រដ្ឋ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច និងធ្វើឱ្យ សង្គមមានតម្លាភាពជួយដល់ពលរដ្ឋ រាប់លាននាក់រួចផុតពីភាពក្រីក្រ ។ ការ ដែលលោកស្រីរ៉ូសេហ្វ ជាប់ឆ្នោតជាថ្មី បង្ហាញឱ្យឃើញថា ពលរដ្ឋប្រេស៊ីលទាំង មូលបានបន្ដគាំទ្រដល់គោលនយោបាយ ដឹកនាំរបស់លោកស្រីដែលជួយឱ្យសង្គម ជាតិកាន់តែរីកចម្រើន ពិសេសចំនួន ពលរដ្ឋប្រេស៊ីលអត់ការងារធ្វើថយចុះ សល់តែ៤,៩ភាគរយប៉ុណ្ណោះ ។ លើស ពីនេះទៅទៀត លោកស្រីបានទប់ស្កាត់ អំពើពុករលួយដែលកំពុងតែរីករាល ដាល ពិសេសនៅក្នុងក្រុមហ៊ុនដែលរដ្ឋ កាន់កាប់ ។
ក្រោយពេលជាប់ឆ្នោតសាជាថ្មីម្ដង ទៀត លោកស្រីដីលម៉ា រ៉ូសេហ្វ បាន ប្រកាសថា គោលនយោបាយជាអាទិ ភាពដំបូងគេបង្អស់នោះគឺការកែទម្រង់ នយោបាយ លុបបំបាត់អំពើពុករលួយ ដែលធ្វើឱ្យរដ្ឋខាតបង់ទឹកប្រាក់រាប់ពាន់ លានដុល្លារ ។ ប៉ុន្ដែវិថីដែលលោកស្រី ដីលម៉ា រ៉ូសេហ្វ ត្រូវធ្វើដំណើរនៅខាង មុខ មិនមែនសុទ្ធតែក្រាលកម្រាលព្រំ រង់ចាំស្វាគមន៍នោះឡើយ គឺមានបញ្ហា ប្រឈមជាច្រើន ពិបាកក្នុងការដោះ ស្រាយ ក្នុងនោះជួយកំណើនសេដ្ឋកិច្ច ដែលមានសភាពកើនឡើងយឺតយ៉ាវ អូសទាញវិនិយោគបរទេស ដោះស្រាយ វិបត្ដិថាមពលជាដើម ។
ការពិត ចាប់តាំងពីប្រធានាធិបតី ដីលម៉ា រ៉ូសេហ្វឡើងកាន់តំណែងនៅឆ្នាំ ២០១០ សេដ្ឋកិច្ចប្រេស៊ីលមិនដែល ទទួលបានបរិយាកាសខាងក្រៅដ៏ល្អ ប្រសើរនោះឡើយ។ ដៃគូសេដ្ឋកិច្ចរបស់ ប្រេស៊ីលនៅអាមេរិក-ឡាទីនបានកាត់ បន្ថយការនាំចូលផលិតផលទាំងឡាយពី ប្រទេសប្រេស៊ីល ។ នៅក្នុងខែកក្កដា ឆ្នាំ ២០១៤ ការនាំចេញរបស់ប្រេស៊ីលទៅ កាន់អាហ្សង់ទីនថយចុះ២២,១ភាគរយ បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នា ក្នុងឆ្នាំ២០១៣។ លទ្ធផលសេដ្ឋកិច្ចរបស់ ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ មិនដល់២ភាគរយផង ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ។
អំពីទំនាក់ទំនងការបរទេស ប្រេស៊ីល នៅតែបន្ដអនុវត្ដគោលនយោបាយការ បរទេសដែលបន្សល់ទុកមកតាំងពីរបប ប្រធានាធិបតី លោក Lula da Silva ។ ប៉ុន្ដែលោកស្រីបានអនុវត្ដពង្រីកទំនាក់ ទំនងជាមួយប្រទេសកំពុងអភិវឌ្ឍនៅក្នុង ទ្វីបអាហ្វ្រិក និងបង្កើនទំនាក់ទំនងជា មួយអាមេរិក ។លោកស្រីដីលម៉ា រ៉ូសេហ្វ ចាំបាច់ ត្រូវតែកែទម្រង់ជាទ្រង់ទ្រាយដើម្បីបន្ដ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ប៉ុន្ដែ ការអនុវត្ដទាំងប៉ុន្មានមិនមែនជារឿង ងាយស្រួលនោះឡើយ