​សិក្ខាសាលា​ស្តីពី​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន យន្តការ​សម្រាប់​បរិស្ថាន​ពាណិជ្ជកម្ម​

0

​កំពង់ធំៈ សភាពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ បាន​បើក​សិក្ខាសាលា​ថ្នាក់ក្រោម​ជាតិ ស្តីពី​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន យន្តការ​សម្រាប់​បរិស្ថាន​ពាណិជ្ជកម្ម ក្រោម​អធិបតីភាព ឯកឧត្តម ងួន ម៉េង​តិច អគ្គនាយក សភាពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​និង ឧកញ៉ា​ហេង សំណាង ប្រធានសភា​ពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ ព្រមទាំង​សមាជិកសភា​ពពាណ​ជ្ជ​កម្ម កំពង់ធំ ព្រះវិហារ និង​មន្ទីរ​ពាក់​ចូលរួម​ផងដែរ​។1385849_615908035202443_2985779067605834864_n
​ឧកញ៉ា​ហេង សំណាង ប្រធានសភា​ពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​បាន រៀបចំ​ឲ្យ​មាន​សិក្ខាសាលា នៅក្នុង​មណ្ឌល​កំពង់ធំ ព្រះវិហារ ដោយឡែក​សភាព​ពាណិជ្ជ​កម្ម មណ្ឌល​កំពង់ធំ ព្រះវិហារ មានការ​រីកចំរើន និង​បោះជំហាន​ឈានទៅរក​ការអភិវឌ្ឍន៍ នៃ​វិស័យ​ឯកជន និង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចការពារ​នូវ​បញ្ហា និង​ការ​ប្រឈម​ផ្សេងៗ របស់​ពាណិជ្ជករ ដូច្នេះ​សិក្ខាសាលា​ថ្ងៃនេះ ជា​150122_615907948535785_8689224226504816127_n

ដំណោះស្រាយ​មួយ​ថ្មី សម្រាប់ បងប្អូន​អជីវ​ករ ពាណិជ្ជករ ឧស្សាហករ ក្នុងការ​ពាំនាំ​នូវ​បញ្ហា ដើម្បី​ជួយ​គ្នា​ដោះស្រាយ ស្វែងរក​មធ្យោបាយ​សម​ស្រប សំរាប់​បង្កើត​យន្តការ​កិច្ចសន្ទនា រវាង​វិស័យ​សាធារណៈ និង​ឯកជន ដើម្បី​សំដៅ​ជម្រុញ​កិច្ចសហប្រតិបត្តិការ កាត់ បន្ថយ​នូវ​អសកម្ម​ជាយថាហេតុ និង​សូម​គាំទ្រ​ទាំងស្រុង អោយមាន​យន្តការ​កិច្ចការ​សន្ទនា​រវាងរ​ដ្ឋា​ភិ​បាល និង​ផ្នែក ឯកជន​ថ្នាក់​ខេត្ត ។​1966885_615908318535748_1307627799941880176_n
​ឯកឧត្តម ងួន ម៉េង​តិច អគ្គនាយក សភាពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់ថា ក្រោម​កិច្ច​កម្មវិធី​ព្រមព្រៀង វិស័យ​ពាណិជ្ជកម្ម របស់​ក្រសួងពាណិជ្ជកម្ម ឯកជន រវាង​រាជរដ្ឋាភិបាល ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​ហើយ​ត្រូវបាន ស្ថាប័ន​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន ជា​យន្តកា​មួយ​ចូលរួម យ៉ាង​ទូលំទូលាយ​ពី​ភាគី​ពាក់​ព័​ន្ឋ និង​បាន​ដោះស្រាយ​កែរ​បញ្ហា​ផ្សេងៗ ក៏ដូចជា​បាន​ចូលរួម កែសម្រួល​ជា​វេ​ជ្ច​មាន​បរិយាកាស និង​បាន​ចូលរួម​កែប្រែ​ទំនប់​វិស័យ​សេវាសាធារណៈ ដើម្បី​និង​កែលំអរ​នូវ​លិខិតបទដ្ឋាន សម្រាប់​បំរើ​នូវ​តំ​ម្រូ​វ​ការ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ការវិនិយោគ មិនតែប៉ុណ្ណោះ​វេទិការ​នេះ បានក្លាយ​ទៅជា​យន្តកា​គំរូ សម្រាប់​ប្រទេស​មួយចំនួន ដកយក​បទពិសោធន៍​ផងដែរ និង​មាន​អទិភាព​ជ្រៀតចូល​នូវ មតិយោបល់ រវាង​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន ។10405318_615908368535743_3443682715672849464_n
​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ កោតសរសើរ មណ្ឌល​សភាព​ពា​ណិ​ជ្ចក​ម្ម កំពង់ធំ ព្រះវិហារ ដែល​បាន​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​ជា​លំដាប់ និង​ទទួលបាន​ជោគជ័យ ជាទូទៅ​ក្នុង​វិស័យ​សភាពាណិជ្ជកម្ម ត្រូវបាន​ផ្តោត​សំខាន់​លើ វិស័យ​ឯកជន និង​សូវ​ជាមាន​ផ្នែក​រដ្ឋ​លូកដៃ​ចូល​ជ្រៅ​នោះទេ សេដ្ឋកិច្ចកម្ពុជា​នាពេល​នេះ គឺមាន​ការរីកចំរើន ដោយ​ផ្អែកទៅលើ ការប្រើប្រាស់​យាន្ត​ជំនិះ សក្កា​នុព​ល ស្ថានភាព​នយោបាយ និង​សន្តិសុខ ការរស់នៅ​ប្រចាំ​ជីវភាព បើសិនជា​ក្នុង​មួយថ្ងៃ​រក​ចំណូល មិនបាន​១​ដុល្លា​នោះទេ គឺ​បានសេចក្តីថា មិន​រួច​ផុតពី​ភាពក្រីក្រ​នោះទេ ..​។10441134_615908228535757_3527690783800572451_n
​និង​បាន​បញ្ជាក់ថា ខេត្តកំពង់ធំ គឺជា​ខេត្ត​ក្នុងចំណោម​ទាំង​២៥​ខេត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ខេត្តកំពង់ធំ មាន​សក្កា​នុព​ល ខាង​វិស័យ​កសិកម្ម ដំណាំ​កៅស៊ូ ស្វាយចន្ទី ស្រូវ ដំឡូង និង​ជា​ខេត្ត​ដែលមាន​បរិមាណ​ស្រូវ បន្ទាប់ពី​ខេត្តបាត់ដំបង មាន​ផ្ទៃដី​ធ្វើស្រែ​ចំការ ជាង​២២​ម៉ឺន​ហិច​តា​ផលដំណាំ​ស្រូវ​ផលិត​បាន ៦០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ និង​បាន​កាត់​២០​ម៉ឺន​តោន​សម្រាប់​ការហូបចុក និង​សត្វ ចំណែក​ស្រូវ​៤០​ម៉ឺន​តោន​គឺ​សម្រាប់​នាំចេញ ក្នុងនោះដែរ​ក៏​ជួប​នូវ​គ្រោះធម្មជាតិ​ផងដែរ ។​ដោយ ប៊ុន រដ្ឋា10436086_615908138535766_7159934455466583320_n10350530_615907995202447_3122837502662405167_n