ខេត្តកំពង់ធំ÷ លោក សាយ គឹមឡម បានមានប្រសាសន៍លើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី ព្រមទាំងតំណាងអង្គការ កូហ្វាព បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសម្ភារសិក្សានិងកង់ដល់សិស្សានុសិស្ស នៅកម្រងអង់ឃ្លាំ នៃឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។
លោកបានបញ្ជាក់បន្ថែមថា អាណាព្យាបាលគ្រប់រូបពិតជាមានការចាំបាច់បំផុតក្នុងការតាមដាននិងលើកទឹកចិត្តសិស្សានុសិស្សព្រមទាំងបុត្រធីតារបស់ខ្លួនទាំងនៅតាមសាលារៀននិងនៅក្នុងគេហដ្ឋានដែលជាដៃគូសំខាន់បំផុតរបស់លោកគ្រូអ្នកគ្រូ ហើយកាលណាកូនចៅយើងរៀនសូត្របានពូកែមានការងារធ្វើល្អនិងអាចជួយលើកកម្ពស់សេដ្ឋកិច្ចពួកគាត់ សេដ្ឋកិច្ចគ្រួសារនិងជោគវាសនាប្រទេសជាតិផងដែរ។ទន្ទឹមនឹងនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ដំណាងអង្គការកូហ្វាព ដែលជានិច្ចជាកាលតែងតែគិតគូរនិងឧបត្ថម្ភគាំទ្រក៏ដូចជាសហការជាមួយរដ្ឋបាលស្រុកស្ទោងនិងវិស័យអប់រំ ជាពិសេសជួយដល់កុមារនិងសាស្សានុសិស្សតាមសាលាបឋមសិក្សានានា ហើយបានសំណូមពរសូមបន្តកិច្ចសហការនិងនិរន្តរភាពនេះជាបន្តទៀតជាពិសេសការ “ការអប់រំបែបឌីជីថល ” ដើម្បីជោគវាសនាអនាគតកុមារនៅក្នុងស្រុកស្ទោងទាំងមូល។
លោកអភិបាលស្រុកស្ទោង បានណែនាំលើកទឹកចិត្តដល់សហការី លោកនាយក លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ត្រូវមានទំនាក់ទំនងឲ្យបានល្អនិងជិតស្នទ្ធជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការ កូហ្វាព ដើម្បីបន្តកិច្ចសហប្រតិត្តិការលើកកម្ពស់វិស័យអប់រំនិងជោគវាសនាអនាគតកុមារនៅក្នុងស្រុកស្ទោងជាមួយគ្នា។
សូមបញ្ជាក់ថា កុមារនិងសិស្សានុសិស្សបាត់បង់ឱកាសដែលទទួលបានសម្ភារសិក្សានិងនិងកង់នៅក្នុងឱកាសនេះគឺមានចំនួន៤២៩នាក់ផងដែរ៕ អត្ថបទ វេហាស៍