(កំពង់ធំ)÷ ឯកឧត្តម ញឹក បានខេង អភិបាលរងេខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងដូច្នេះក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីនិយោគបីឆ្នាំរំកិលស្រុក/ឃុំ ឆ្នាំ( ២០២៥-២០២៧) ដើម្បីសុំការគាំទ្រពីមន្ទីរវិស័យ តំណាងអង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍ និងសប្បុរសជននៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម ញឹក បានខេង បានកោតសរសើរចំពោះមន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគ រដ្ឋបាលស្រុកដែលបានរៀចំសិក្ខាសាលានេះឡើង និងថ្លែងអំណរគុណថំពោះឯកឧត្តមលោកជំទាវ លោកលោកស្រីតំណាងមន្ទីរ ដែគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ ដែលបានគាំទ្រគម្រោងអភិវឌ្ឍ នៅក្នុងស្រុកប្រាសាទសំបូរកន្លងមក និងបានលើកទឹកចិត្តឱ្យបានការគាំទ្រតាមវិស័យបន្ថែមទៀត។
ឯកឧត្តមអភិបាលរងខេត្តបានបន្ថែមថាដោយសារសន្តិភាព និងការដឹកនាំដ៍ត្រឹមត្រូវត្រុវរបស់ប្រមុខរាជរដ្ឋាភិបាលខេត្តកំពង់ធំ ក៏ដូចជាបណ្ដារខេត្តផ្សេងៗទៀតមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សន្ដិសុខ សណ្តាប់ធ្នាប់សារណៈ និងអត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ជារៀងរាល់ឆ្នាំ។
ឯកឧត្តម ញឹក បានខេង បានលើកឡើងដែរថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ពិតជាមានសារៈសំខាន់បំផុតដែលគ្រប់វិស័យបង្ហាញពីការតាំងចិត្តរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ដើម្បីចាប់ផ្ដើមនូវស្ថេរភាពសេដ្ឋកិច្ចសង្គមកិច្ច សមភាពយេនឌ័រ និងសន្ដិសុខសណ្ដប់ធ្នាប់សារធារណៈ និងជួយដល់អ្នករៀបចំផែនការកំណត់បានច្បាស់លាស់នូវទីតាំង និងថវិកាសម្រាប់អនុវត្តសកម្មភាចៀសវាងការអនុវត្តគម្រាងជាន់គ្នា។
ឯកឧត្តម បានផ្ដាំផ្ញើដល់រដ្ឋបាលស្រុក/ឃុំ ត្រូវតែអនុវត្តគម្រោងអភិវឌ្ឍនានានៅក្នុងមូលដ្ឋាន ឱ្យមានគុណភាព តម្លាភាព ប្រសិទ្ទភាព ប្រសិទ្ធផល និងត្រូវគិតពីបរិស្ថានអនាម័យជាចាំបាច់ផងដែរ។