កំពង់ចាម: គប្បីរំលឹកឡើងវិញផងដែរថា ករណី អ្នកសារព័ត៌មានឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន ក៏ត្រូវបានក្រសួងព័ត៌មានកោះហៅ និងបានចេញលិខិតព្រមានរួចមកហើយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងវិធានការណ៍ផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាន។
២-ស្របគ្នានឹងចំណាត់ការផ្នែកវិជ្ជាជីវៈខាងលើ, តំណាងអយ្យការក៏បានធ្វើការកោះហៅឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន ឱ្យចូលមកបំភ្លឺបន្ថែមទៀត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល ពាក់ព័ន្ធនឹងអង្គហេតុដែលឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន បានផ្សព្វផ្សាយជាសាធារណៈភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងប្រមាថ កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
៣-អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការកោះហៅនេះ គឺជាដំណើរការនីតិវិធីធម្មតាក្នុងរឿងក្តីព្រហ្មទណ្ឌក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋម ដូចក្នុងសំណុំរឿងផ្សេងទៀតដែរ គឺដើម្បីធ្វើការប្រមូលព័ត៌មាន និងពិនិត្យលើបទល្មើស ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់កម្ពុជា។
៤-ក្នុងសង្គមនីតិរដ្ឋ និងប្រជាធិបតេយ្យដូចប្រទេសកម្ពុជា រឿងក្តីព្រហ្មទណ្ឌត្រូវដំណើរការ និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ជាធរមានដទៃទៀត។ ការស៊ើបអង្កេតបឋម គឺជាកិច្ចនីតិវិធីប្រមូលព័ត៌មាន ភស្តុតាង និងពិនិត្យលើតម្រុយនៃបទល្មើស មិនមែនជាការផ្តន្ទាទោសភ្លាមៗ ឬដាក់ពន្ធនាគារលើជនណាម្នាក់ ដោយមិនបន្តនីតិវិធីផ្សេងទៀតនោះទេ៕