សៀមរាប៖ មនុស្សចំនួន៣នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនការចាប់ខ្លួនធ្វើឡើង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដោយកម្លាំងការិយាល័យជំនាញបានសហការណ៍ជាមួយ កម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តសៀមរាប នៅចំណុចទីតាំងដីឡូត៍ទុកចោលមួយកន្លែងស្ថិនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនសង្ស័យ១.ឈ្មោះ ហួត ដាលីណូ អាយុ ៣១ឆ្នាំ ២.ឈ្មោះ ចន លាបហេង អាយុ ៣០ឆ្នាំ
៣.ឈ្មោះ តឹក វីរីយ៉ា អាយុ ២៥ឆ្នាំ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ក្រោយពីធ្វើតេស្តទឹកមូត្ររកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+) ។
បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕ប្រភពsrp





































