ខេត្តព្រះសីហនុ៖លោក LAI XIAO BO Project Manager ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អ៊ិនវេសម៉ិន ឯ.ក (Peninsula Bay Investment CO.,LTD.) បានឪ្យដឹងថា គម្រោងនេះតាមការវាយតម្លៃចុងក្រោយត្រូវចំណាយអស់ថវិកា ១ពាន់ លានដុល្លាអាមេរិក សាងសង់នៅលើទីតាំងជាប់និង តំបន់ទីលានតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្ត ព្រះសីហនុ(លើទំហំផ្ទៃដី ១៥.៨ហិកតា) ដែលមានអគាររហូត ដល់ ៩០ម៉ឺនការ៉េ ផ្តល់ការងារជូនប្រជា ពល រដ្ឋកម្ពុជា ប្រមាណជា ៥ ០០០នាក់។ហើយនៅក្នុងគម្រោងសាងសង់យើងបានធ្វើការបែងចែកជា០២តំបន់ គឺតំបន់ Aនិងតំបន់ B តំបន់Bមានដូចជាអគារខុនដូរ អគារពាណិជ្ជកម្ម អាចសាងសង់ហើយរួចរាល់នៅចុងឆ្នាំ ២០២៥ តំបន់ A មានដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនើប និងសួនកម្សាន្តផ្សេងៗទៀត គ្រោងនឹង បញ្ចប់ ការងារ នៅឆ្នាំ២០២៨ ចំពោះហាងលក់ដូរតាមបណ្តោយឆ្នេរខាងក្រោមមានលក់ទំនិញជាច្រើន ហើយ ក្រុមហ៊ុន បានធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេស ដើម្បីនាំយកនូវផលិតផលប្រេនៗពីប្រទេសបារាំងយកដាក់លក់ ក្នុងនោះក៏មានសួនកម្សាន្តលំដាប់ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ផងដែរហើយ ហាងនៅមាត់សមុទ្រគ្រោង នឹងបើកនៅខែកុម្ភះខាងមុខ ។

ក្នុងឪកាសដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យពិនិត្យ នៃគម្រោងសាងសង់របស់ក្រុមហ៊ុន នាព្រឹកថ្ងៃ ទី០២ខែ មករា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែង អំណគុណដល់ក្រុមហ៊ន ដែលបានបោះទុនវិនិ យោគនៅខេត្តតំបន់ឆ្នេរ នៃព្រះរាជានាចក្រកម្ពុជា ដើម្បីជួយ បង្កើនការងារ ក៏ដូចបង្កើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ចូលរួមកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានជំរុញឪ្យ ក្រុមហ៊ុនពន្លើនការងារសាងសង់ ទន្ទឹមនឹងការសាងសង់ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឪ្យបានត្រឹមត្រូវ ដើម្បីធានាថា គម្រោងសាងសង់របស់ក្រុម ហ៊ុនអនុវត្តតាមលក្ខណស្តង់ដារត្រឹមត្រូវ មិនមានការបំពុល បរិស្ថាននៅជំវិញ ហើយរដ្ឋបាលខេត្តគាំទ្រនូវគម្រោងសាងសង់របស់ក្រុមហ៊ុន និងរង់ចាំជួយសម្រប សម្រួល ដោះស្រាយបញ្ហាប្រឈមឪ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាការងារសាងសង់របស់ក្រុមហ៊ុន មានភាពរលូនតាមការគ្រោងទុកផងដែរ៕

នាគសមុទ្រ



































