អភិបាលក្រុងប៉ោយប៉ែតធ្វើការស្ថាបនាផ្លូវក្រាលថ្មម៉ិច៥ខ្សែស្នើប្រវែ១៥០០ម៉ែត្រជូនពលរដ្ឋក្នុងមូលដ្ឋានភូមិប្រជាធម្មលិចតភ្ជាប់ពីផ្លូវបេតុងរដ្ឋដើម្បីសម្រួលដល់ការធ្វើដំណើរ

0

បន្ទាយមានជ័យ៖លោក គាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០កុម្ភះឆ្នាំ២០២៥នេះ បានចំណាយថវិការផ្ទាល់ខ្លួនរួមទាំងក្រុមការងារដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលបានជួយកសាងផ្លូវចំនួន៥ខ្សែដោយការចាក់ក្រាលប្រភេទថ្មម៉ិច ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅចំណុចភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយមួយខ្សែៗមានប្រវែងប្រម៉ានជាង៣០០ម៉ែត្រ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ដើម្បីជាឆ្លើយតបក៏ដូចជាការសូមណូមពរពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះកន្លងមកផ្លូវមានការលំបាកខ្លាំងនៅពេលរដូវវស្សាម្តងៗពិបាកក្នុងការធ្វើដំណើរ។

មើលឃើញពីបញ្ហាប្រឈមទាំងអស់នេះនិងដើម្បីសំរួលការធ្វើដំណើរពលរដ្ឋក្នុងរដូវវស្សាផងនោះ ទើបលោកសម្រេចចិត្តចំណាយនូវថវិការផ្ទាល់ជាមួយនិងក្រុមការងារដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ពលរដ្ឋដើម្បីរួមចំណែកក្នុងការអភិវឌ្ឃនជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យតំបន់នោះទទួលបានផ្លូវល្អប្រសើរនិងអាចធ្វើដំណើរបានប្រកបដោយភាពងាយស្រួលផងដែរ។

សូមបញ្ជាក់ថាផ្លូវក្រាលគ្រួសម៉ិចទាំង៥ខ្សែក្នុងមូលដ្ឋានភូមិប្រជាធម្មលិចនេះដែរគឺតភ្ជាប់ពីផ្លូវបេតុងរបស់រដ្ឋដែលមានស្រាប់ដោយមួយខ្សែៗមានប្រវែងជាង៣០០ម៉ែត្រសរុបចំនួន១៥០០ម៉ែត្រផងដែរ។ដោយ៖ឃិន គន្ធា