រថយន្ត​កូរ៉ូឡា​ពន្លះ​ជាមួយ​រថយន្ត​កាមរី​គូទ​ហើម នៅ​ស្តុ​ប​ទួលគោក រង​ការ​ខូច​ខាត់​ស្ទឺ​រទាំង​ស្រុង​

0

​ភ្នំពេញ​៖ រថយន្ត​២​គ្រឿង ១​គ្រឿង​ម៉ាក​កូរ៉ូឡា បើកបរ​យ៉ាង​លឿន​ដល់​ចំណុច​ផ្លូវកែង​មិន​បន្ថយ ល្បឿន ក៏​ជ្រុល​បុក​គ្នា​ពេញទំហឹង មួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក កាមរី​គូទ​ហើម ធ្វើ​ឲ្យ​រថយន្ត​ទាំងពីរ​រង​កា​ខូច​ខាត់ យ៉ាងដំណំ កាលពី​វ​លេ​ម៉ោង​៣ នឹង ៣០ នាទី​ទាបភ្លឺ ថ្ងៃទី ១០ ខែ​មិនា ឆ្នាំ ២០១៤ នៅ​ចំណុច​ភ្លើងស្តុប​ទួលគោក ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី កែង​ផ្លូវ​លេខ ២៨៩ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។​

​ ​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ រថយន្ត​កូរ៉ូឡា​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-0060 បើកបរ​ដោយ​បុរស​ម្នាក់​ជនជាតិ​ចិន​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​បុរស​ចិន​ម្នាក់ទៀត បានធ្វើ​ដំណើរ​តាម បណ្តោយ​ផ្លូវ​

លេខ ២៨៩ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​ផ្លូវកែង​សហ​ព​ន្ធ័​រុស្ស៊ី មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅបុក​ចំ​ផ្នែក​ខាងឆ្វេង​រថយន្ត​កាមរី​គូទ​ហើម មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-0743 កំពុង​បើកបរ​ធ្វើដំណើរ តាមផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី ទិសដៅ​ពី​លិច ទៅ​កើត​ធ្វើ​ឲ្យ​រថយន្ត​ទាំងពីរ​បុក​គ្នា យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំងពីរ រង​ការខូចខាត​ទាំង​ស្ទឺ​រទាំង ស្រុង​។ គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ ។​ ​

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន នឹង​នគរបាល​ចរាច​រណ៍​ខណ្ឌ ទួលគោក បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​វែង​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី ភ្នំពេញ​រង់ចាំ​នាពេល​ក្រោយ​។Image1 Image2