សៀមរាប:នៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំរបស់អនុគណៈ កម្មការព័ត៌មាន អនាម័យ សុខភាព ផ្គត់ផ្គង់ទឹក និងភ្លើង សម្រាប់រៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាននៅខេត្តសៀមរាបក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន និង លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ជាសហប្រធានដឹកនាំប្រជុំ និងសមាសភាពមកពីមន្ទីរ អង្គភាពជំនាញ ចូលរួមផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរលោកសហប្រធានអង្គប្រជុំបានសំណូមពរឲ្យគ្រប់មន្ទីរ អង្គភាព ជាសមាជិកនៃអនុគណៈកម្មការ លើកនូវរាល់ផែនការដែលបានគ្រោង ជាមួយក្រុមគណៈកម្មការរៀបចំអង្គរសង្ក្រាន្ត (សហភាពសហព័ន្ធយុវជន កម្ពុជា ) ព្រមទាំងសំណូមពរមួយចំនួន ដើមី្បធ្វើកិច្ចពិភាក្សានៃកិច្ចប្រជុំនាពេលនេះ ដោយផ្តោតទៅលើការងាររៀបចំប្រព័ន្ធអគ្គិសនីសម្រាប់ផ្គត់ផ្គង់ . ទីតាំងសម្រាប់ប្រចាំការរបស់សុខាភិបាល , ការរៀបចំទីតាំងដាក់បង្គន់អនាម័យ , ការរៀបចំប្រព័ន្ធទឹក និង ការសម្អាតបរិស្ថាន ព្រមទាំងបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយផងដែរ ។ ក្នុងកិច្ចពិភាក្សាបានល្អិតល្អន់ស៊ីជម្រៅទៅលើការងាររៀបចំអង្គរសង្ក្រាន្ត ដែលបានកំណត់ទីតាំងកម្សាន្តទាំង៤កន្លែង មាននៅមុខប្រាសាទអង្គរវត្ត , ស្ួនច្បារព្រះរាជដំណាក់ , តាមដងស្ទឹងសៀមរាប និង តំបន់អង្គរឃ្យុងយូ កន្លែងប្រណាំងរទេះគោ ក្របី ។
មានប្រសាសន៍នោះដែរលោក នាក់ ណេរ៉ុន និង លោក សុខ ថុល ជាសហប្រធានទាំងពីរ បានជម្រុញដល់គ្រប់មន្ទីរ អង្គភាពដែលទទួលភារកិច្ចទាំងនេះ ត្រូវខិតខំយកចិត្តទុកដាក់លើការងារមួយចំនួន ក្នុងនោះ អង្គភាពអគ្គីសនី ត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវ នូវខ្សែបណ្តាញភ្លើង ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន
និង មន្ទីរបរិស្ថាន ត្រូវរៀបចំឲ្យមានបង្គន់អនាម័យចល័តនៅតាមគោលដៅដែលបានកំណត់ ដែលបានលើកឡើង ទាំងការសម្អាតអនាម័យ បរិស្ថាន ព្រមទាំងការដឹកជញ្ជូនសម្រាមជាដើម ។ មន្ទីរសុខាភិបាល ធ្វើការត្រួតពិនិត្យនៅតាមគោលដៅ កន្លែងប្រចាំការ និងក្រុមការងារសម្រាប់សង្រ្គោះបន្ទាន់ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន ព្រមទាំងសូមឲ្យអង្គភាព រដ្ឋាករទឹក ធ្វើការរៀបចំខ្សែបណ្តាញផ្គត់ផ្គត់ផ្គង់ទឹកស្អាត នៅគ្រប់គោលដៅមានបន្ទប់ទឹក និងទឹកស្រោចស្រព ព្រមទាំងបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយដល់មហាជនផងដែរ ។ ម៉្យាងទៀតសូមឲ្យអាជ្ញាធរក្រុងសៀមរាប ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន ដែលស្ថិតនៅតាមបណ្តាដងវិថី ដែលត្រូវបានហាមឃាត់ធ្វើចរាចរណ៍ឆ្លងកាត់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើមី្បដាក់ពាក្យស្មើសុំប័ណ្ណសម្គាល់ ក្នុងការចេញចូល ។ លោកសហប្រធានទាំងពីរបានបន្តទៀតថា ក៏បានសង្កត់ធ្ងន់ទៅលើ សុវត្ថិភាពតាមដងផ្លូវ ដែលសម្បូរដើមឈើធំ នៅពេលមានខ្យល់ ភ្លៀង តែងជួបប្រទះបញ្ហាការបាក់មែកឈើងាប់ៗ បណ្តា ឲ្យប៉ះពាល់ដល់យានយន្ត និង អ្នកដំណើរ ព្រមទាំងសុំឲ្យមន្ទីរដែលពាក់ព័ន្ធ ធ្វើការកាត់នូវរាល់មែកឈើទាំងនោះ ដើមី្ប ធានាសុវត្ថិភាពដល់ភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញមកចូលរូម សាទរព្រឹត្តិការណ៍អង្គរសង្រ្គាន្តនេះ ។ ម៉្យាងទៀត ដោយខេត្តសៀមរាបជាម្ចាស់ផ្ទះ ក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឡើង ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្ពោះទៅភាពជោគជ័យរបស់យើង ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានចងក្រងជាប្រវត្តិសាស្ត្រ ដើមី្បឆ្ពោះទៅការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង ។ លោកសហប្រធានទាំងពីរក៏បាន ធ្វើការផ្តាំផ្ញើដល់មន្ទីរ អង្គភាព និង សមាជិកអនុ គណៈកម្មការទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ដើមី្បលើកកិត្តិសយព្រះរាជាណាចក្រកម្ពុជា ក៏ដូចខេត្តសៀមរាប ដោយត្រូវអនុវត្តទៅតាមតួនាទី ជំនាញរបស់ខ្លួន ឲ្យសម្រេចបានជោគជ័យ ៕