​អ្នក​ខេត្តពោធិសាត់​ប្រមូល​ផល​ត្រី​មួយខែ​តុលា​បាន​៣០០០​តោន​លើស​ឆ្នាំមុន​ខែតុលា​ដូចគ្នា​២០០​តោន​

0


ពោធិសាត់ លោក ភុំ និមល នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ពោធិសាត់ បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ពត៍​មាន​កម្ពុ​ជាថ្មី នា​ថ្ងៃទី​១២​ខែវិច្ឆិកា ឆ្នាំ​២០១៤ ថា ថ្វីត្បិតតែ​កំរិត​កំពស់​ទឹកទន្លេរ​ឆ្នាំនេះ​ទៀប​ជាង​ឆ្នាំ​២០១៣​ប្រមាណ​ជា​១​ម៉ែត​ត​៦០​ក្ដី ៕ តែ​ធនធាន​ជលផល​សម្រាប់​បម្រើ​សេចក្ដីត្រូវកា​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តពោធិសាត់​មិនបាន​បាត់បង់​ឫ​ថយចុះ​ឡើយ ផ្ទុយទៅវិញ​គឺ​មច្ឆា​ជាតិ​ក្នុងកា​ប្រមូល​ផល់​ត្រី ក្នុង​ទឹកដី​ខេត្តពោធិសាត់​ទាំង​ដំបន់​ទន្លេរ​សាប់​និង​ដំបន់​វាល់ស្រែ បឹង​ប៊ួ​រ​អូ​ត្រពាំង ក្នុងអំឡុង ខែ​ត​លា ឆ្នាំ​២០១៤ ដោយ​កា​ប្រមូល​ផល​ត្រី​image (2)

មួយខែ​ពេញ​នេះ​បាន​ចំនួន​(៣០០០​តោន​)​ផល​ត្រី​ឯណោះ បើ​ធៀប​និង​ឆ្នាំ​២០១៣​ក្នុង​ខែមិថុនា​ដូចគ្នា គឹ​កា​ប្រមូល​ផល​ត្រី​នេះ​មាន​ចំនួន​លើ​២០០​តោន​ឯណោះ ៕

លោក ភុំ និមល បាន​ឲ្យ​ដឹង​ទៀតថា​ទាំងនេះ​ដោយសា​តែ​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅនោះ​លោក ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល​ជាមួយនិង​អាជ្ញាធ​មរ​ខេត្ត​បាន​ចុះ​ផ្ទាល់​ដឹកនាំ ខ័​ណ្ឌ ផ្នែក សង្កាត់​ជលផល សហ​ការណ៍​និង​កំលាំង​សមត្ថកិច្ច​ចុះបង្ក្រាប់​បទ​ល្មើ​គ្រប់​ករណី​ដូច​ភ្លៀងរលឹម​៕ ក្នុងនោះ​ចាប់​មនុស្ស​ប្រ​ឧប្បករណ៍​ឆក់​ត្រី​តាម​ទន្លេសាប​និង​វាលស្រែ​អូរ​ត្រពាំង​បង្ករ​សំណុំរឿង ប្រគល់​ឲ្យ​តុលាកា​ដាក់គុក​២៧​នាក់ បង្ក្រាបបាន​ឧប្បករណ៍​ឆក់​ត្រី​៣៦៥​គ្រឿង រួមទាំង​បំផុស​ចលនា​ឲ្យ​ពលរដ្ឋ​ភ្ញាក់រលឹក នៃ​ប្រ​ឧប្បករណ៍​បំផ្លាញ​ម​ឆ្ឆា​ជាតិ​នេះ បាន​បន្ថែមចំនួន​២៥០​គ្រឿង​ទៀត​ធ្វើការ​ដុត​កំ​ទេ​ចោល ហើយ​លោក និង​បន្ត​អនុវត្តន៍​ផែនកា​ឆ្នាំ​២០១៤​លើ​បទល្មើស​នេសាទ​ខុសច្បាប់​នេះ​ទៀត​៕image (1)

កម្ពុជា​ថ្មី​បាន​ជួប​ប្រជាកសិករ​ដែល​កំ​ជន​ស្រី​នេសាទ​ជាល​ក្ខ​ណះ​គ្រួសារ​ឈ្មោះ​អ្នក​មីង អាត់ នៅ​ភួ​មិ​ផ្លូវ​ក្របី ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង ខេត្តពោធិសាត់ ដែលរ​សៀ​នៅតាម​ដងស្ទឹង​ពោធិសាត់ បាន​ឲ្យ​ដឹងថា ៕ កាលពី​មិនទាន់​បិត​ឡូ​នេសាទ​នៅ​ទន្លេរ​សាប​និង​មាន​បទល្មើស​គេ​ដាក់​របាំង​ព្រួល​នៅ​ខាងក្រោម​កាត់​ស្ទឹង​ពោធិសាត់ ច្រើន​កន្លែង​គឺ​មីង​ជន​ត្រី​នេះ​អត់​បានទេ ជួនកាល​ដង​បាន​ត្រី​មួយ​សម្លរ​ប្រើពេល​ចង់​មួយ​កំណាត់​ព្រឹក​ឯណោះ ៕ តែ​ពេល​ប៉ុន្មាន​ឆ្នាំនេះ​ពេលដែល​សម្តេច​តេ​ជោ ហ៊ុន សែន ស្រែក​ដក​ឡូ​នេសាទ​និង​មិន​ឲ្យ​មាន​បទល្មើស​មីង​ក៍​ចាប់ផ្ដើម​ដង​ថ្នង​ត្រី​តាម​មាត់​ស្ទឹង និង​តាម​ប្រឡាយ​លូ​នេះ​បាន​ស្ល​ហើយ​ធ្វើ​ផ្អក់​ប្រហុក​ដាក់​ពាង​ក្រឡរ​ទុក​បាន​ទៀត មិនតែប៉ុណ្ណោះ​សួ​ម្បី​តែ​នៅ​វាលស្រែ​ក៍មាន​ត្រី​រកបាន​ច្រើន​ដែរ​៕image image

ជាមួយគ្នា​នោះដែរ​កម្ពុ​ជាថ្មី​បាន​ជួប​ប្រជាពលរដ្ឋ​នៅ​ខាង​ម្ដុំ​ប្រព័ន្ធ​ស្រោចស្រព​ដំណាក​អំពិល​នៅ​ខាង​ស្រុក​ភ្នំក្រវាញ​ដែល​កំពុង​ដង​ថ្នង​ត្រី​នេសាទ​ជាល​ក្ខ​ណះ​គ្រួសារ​ដែរនោះ​បាន​ឲ្យ​ដឹងថា ជា​រៀងរាលឆ្នាំ​តាំងពី​លុប​ឡូ​នេសាទ​មក​គឹ​នៅ​ដំ​នេះ​នឹង​តាម​វាលស្រែ​បឹង​ប៊ួ​រ​អូរ​ត្រពាំង ប្រជាកសិករ​រកត្រី​ទទួលទាន​បាន​ហូបចុក​ស្រួល​ជាង​មុន​ព្រោះ​សំបូរ​ត្រី​ច្រើន ឯ​ពលរដ្ឋ​រស់នៅ​ល​ផ​ផ្ទៃ​ទន្លេរ​សាប​ជា​អ្នកនេសាទ​លក្ខ​ណះ​គ្រួសារ​ក៍បាន​និយាយថា​ផល​ត្រី​ដែល​រកបាន​ច្រើន គឺ​ក្នុងអំឡុង​ចាប់ពី​ខែតុលា​និង​ខែវិច្ឆិកា ដោយ​ពួកគាត់​នេសាទ​បាន​លក់ដូ​ធ្វើ​ផ្អក់​ប្រហុក​បាន​៕

លោក ភុំ និមល នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ពោធិសាត់​បាន​ប្រាប់ថា​ឆ្នាំ​២០១៤​ក្នុង​មួយខែ​តុលា​កំណើន​ផល​នេសាទ​សាទ​ក្នុង​ទឹកដី​ខេត្តពោធិសាត់​ដែល​លោក​ទទួលបាន​ពី​បណ្តា​សង្កាត់​ផ្នែក​គ្រប់កន្លែង​របស់​បងប្អូន​ដែល​រក​ទទួលទាន​ផង​និង​នាំទៅ​លក់​លើ​ទីផ្សា​ផង​គឺ​បាន​រហូតដល់​៣.០០០​តោន​ឯណោះ​គឺ​កើន​ជាង​ឆ្នាំ​២០១៣​ចំនួន​ផល​ត្រី​ដូចគ្នា​ក្នុង​ខែតុលា​២០០​តោន ហើយ​ឆ្នាំនេះ​សំបូរ​ភាគច្រើន​គឺ​ប្រភេទ​ត្រី​ស្រការ ត្រី​ប្រា និង ហ្វូង​ត្រី​កេះ ៕ លោក​ក៍បាន​បន្តថា​ផ្នែក​រដ្ឋបាល​ជលផល​យើង​និង​បន្ត​សហការ​ណ៍​ជាមួយ​អាជ្ញាធ​មរ​និង​កំលាំង​សមត្ថកិច្ច​ចុះបង្ក្រាប់​គ្រប់​ទីតាំង​បទល្មើស​ដែល​កើតមានឡើង​នៅតាម​ដំបន់​មូលដ្ឋាន​បន្តទៀត ហើយ​បន្ត​អន​វត្ត​ន៍​ណែនាំ​ពន្យល់​តាម​សហ​គ​ម៏​ឲ្យ​ពួកគាត់​ចេះ​ប្រើ​ឧប្បករណ៍​នេសាទ​ជា​លក្ខ​ណះ​គ្រួសារ ដើម្បី​រក្សា​មច្ឆា​ជាតិ​អោយ​សម្បូរ​ច្រើន​ទៅៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក្នុងកា​បម្រើ​សេចក្ដីត្រូវការ​បស់​ប្រជាពលរដ្ឋ​យើង​គ្រប់គ្នា​ក្នុ​ងិ​ា​ទទួលទាន​រាល់ថ្ងៃ​៕