​ប្រជុំ​របស់ អនុ​គណៈកម្មាការ​អន្តរក្រសួង ដើម្បី​ត្រួតពិនិត្យ​ការងារ វាស់វែង​និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច នៅ​ខេត្តកំពង់ចាម​

0

​កំពង់ចាម​៖ អាជ្ញាធរ​ជាតិដោះស្រាយ​ដីធ្លី និង​អាជ្ញាធរ​ខេត្តកំពង់ចាម បាន​បើក​កិច្ចប្រជុំ​នៅ​សា​សា​ខេត្តកំពង់ចាម ដើម្បី​ពិនិត្យ​ស្ថានភាព និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច តាម​បទបញ្ជា​លេខ ០១ បប ចុះ​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ​២០១៤ របស់​រាជរដ្ឋាភិបាល នៅ​

សាលាខេត្ត​កំពង់ចាម ។​​ ​របាយការណ៍​បានបញ្ជាក់ ខេត្តកំពង់ចាម​មុន​ការ​បំបែក​ខេត្ត មាន​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​៨ ក្រុមហ៊ុន ប៉ុន្តែ​ក្រោយ​ការ​បំបែក​ខេត្ត​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤ ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​នៅសល់ ចំនួន​តែ ១ ក្រុមហ៊ុន​តែប៉ុណ្ណោះ គឺ​ក្រុមហ៊ុន អា​ហ្គ្រោ​ស្តារ វិនិយោគ ដែលមាន​ទីតាំងនៅ ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។Snapshot[4]

ទំហំ​ផ្ទៃដី​កិច្ចសន្យា​មាន​ចំនួន ១.៩៩២.៥៦ ហិកតា ទំហំ​ផ្ទៃដី​ក្រោយ ចុះបញ្ជី​មាន​ចំនួន​១.៩៩៣.៤៨ ហិកតា ប្រភេទ​ដំណាំ​ស្វាយចន្ទី និង​ឈើ​ហូប​ផ្លែ​ផ្សេងៗ រយៈពេល​វិនិយោគ ៧០​ឆ្នាំ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ ទីតាំង និង​ទំហំ​ផ្ទៃដី​ដែល​បាន​ឈូសឆាយ​ដាំ​ដុះ និង​លទ្ធផល​អនុវត្ត​សម្រេចបាន​ចំនួន ១.៧០០​ហិកតា ។​​ ​ឯ​.​ឧ ឧ​ប​រដ្ឋមន្ត្រី ប៊ិន ឈិន បានផ្តល់​អនុសាសន៍​មួយចំនួន​ដល់​សមាជិក​អនុ​គណៈកម្មាការ​ខេត្ត ត្រូវ​សហការគ្នា ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទំនាស់ ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម និង​ស្នើសុំ​ឲ្យ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​សហការគ្នា ដើម្បី​កាត់បន្ថយ​បញ្ហា​ទ​មនាស់​ដីធ្លី​ក្នុង​ខេត្ត​របស់ខ្លួន ពិសេស​ការគ្រប់គ្រង​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច ។ អង្គ​ប្រជុំបាន​ពិភាក្សា​ឯកភាព​កាត់បន្ថយ​ទំនាស់​ដីធ្លី និង​បាន​ឯកភាព​កែលំអរ​ចំណុច​ខ្វះខាត​ក្នុងការ​អនុវត្ត​នាពេល​កន្លងមក ដោយ​បន្ត​សហការ​ដោះស្រាយ​ឲ្យ​បានល្អ​ដើម្បី​បង្កើន​នូវ​ជំនឿ​របស់​ប្រជាជន​មកលើ ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ។Snapshot[2]

​ ​ឯ​.​ឧ ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​អំពី​ការអនុវត្ត​បទ​បញ្ចា​លេខ ០១ បប ចុះ​ថ្ងៃទី​១០​ខែឧសភា ឆ្នាំ​២០០៦ ស្តីពី​ការទប់ស្កាត់​ការកាប់​រាន​ដី​ព្រៃឈើ​យកមក​ធ្វើជា​ដី​កម្ម​សិទ្ធ ដោយបាន​បញ្ជាក់ថា ដោយសារ​ស្ថានភាព​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ឥតឈប់ឈរ ខេត្តកំពង់ចាម នៅពេលនេះ​ហាក់​ពុំមាន​សល់​ដី​ព្រៃឈើ​ទៀត​ទេ ។Snapshot[3]

ទោះជា​យ៉ាងនេះ​ក៏ដោយ​ការគ្រប់គ្រង​ដី​សហគមន៍​ដែល​នៅតែមាន​សុពលភាព ត្រូវ​បន្ត​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់​តទៅទៀត ។ ចំពោះ​អនុ​គណៈកម្មាការ​ត្រួតពិនិត្យ វាស់វែង និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច ឯ​.​ឧ ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់​ដែល​ខេត្ត​សម្រេច​ចាត់តាំង​ហើយ​នោះ​ត្រូវ​ចុះទៅ​ដល់ទី​វាល ឬ​ដីព្រៃ​ដែល​បានផ្តល់​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នស​ការអនុវត្ត​របស់​ក្រុមហ៊ុន​នីមួយៗ បញ្ហា​ប្រឈម​នានា​របស់​ក្រុមហ៊ុន ដែល​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ ដំណោះស្រាយ​កន្លងមក​ការអនុវត្ត​ផែនការ​របស់​ក្រុមហ៊ុន​ដើម្បី​លើក​យោបល់​ជូន​គណៈកម្មាការ​អន្តរក្រសួង​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​វាយតម្លៃ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ៕Snapshot
​ ​