ក្រុងប៉ោយប៉ែត៖ករណីត្រួតពិនិត្យជំងឺអេប៊ូឡា អាចនិងកើតមាននៅកម្ពុជាជាមិនខាន បើសិនជាមន្ត្រីចាត្តាឡីសក័ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការធ្វេសប្រហែសលើការត្រួតពិនិត្យទៅលើភ្ញៀវទេសចរណ៏ដែលកំពុងលំហូរចូលមកកម្ពុជា ជាមិនខានឡើយ ហើយទង្វើរបែបនេះប្រជាពលរដ្ឋ
ខ្មែរជាច្រើន កំពុងដាក់ការព្រួយបារម្មណ៍ថា ជំងឺអេប៊ូឡា អាចមកដល់កម្ពុជាយ៉ាងស្រួលបំផុត បើសិនជាមន្ត្រីខាងលើខ្វះការប្រុងប្រយ័ត្ននោះ។
សូមបញ្ជាក់ដែលថា ជំងឺអេប៊ូឡា ដែលបានកើតឡើងតាមបណ្តាប្រទេសមួយចំនួននិងបង្កអោយមានមនុស្សស្លាប់រាប់ពាន់នាក់កន្លងទៅ មកដល់ពេលនេះគឺមិនទាន់មានប្រភពព័ត៏មានណាមួយបញ្ជាក់ថា មានប្រទេសណាមួយដែលផលិទថ្នាំទប់ស្កាត់ព្យាបាល ជំងឺខាងលើបាននោះទេ ហើយបង្កអោយមនុស្សមួយចំនួនធំក្នុងពិភពលោក ស្លាប់ដោយសាជំងឺនេះជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។
គួរំលឹកដែលថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតគេឃើញមានមន្ត្រីចាត្តាឡីសក័មកពីក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត បានចុះធ្វើសកម្មភាពជាប្រចាំនៅតាមចំណុចច្រកទ្វារអន្តរជាតិនៅទូទាំងប្រទេសកម្ពុជា ដោយឡែកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏មានមន្ត្រីចាត្តាឡីសក័ ក្រសួងនិងខេត្តបានឈរជើងប្រចាំការត្រួតពិនិត្យទៅលើភ្ញៀវរាល់ថ្ងៃផងដែរ ប៉ុន្តែការត្រូតពិនិត្យនោះ វានៅមានឆកល្វែង មួយចំនួនធំផងដែរត្រង់ថា មន្ត្រីទាំងនោះចាប់ផ្តើម
ធ្វើការនៅម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាចរឺក៏ម៉ោង៦តែប៉ុណ្ណោះ ឯច្រកអន្តរជាតិប៉ោយប៉ែតគឺចាប់ផ្តើមបើកពីម៉ោង៦ ហើយត្រូវបិទទៅវិញនោះម៉ោង១០យប់ ក្នុងគ្រាដ៏ឆកល្វែងនោះដែរក្រោយពីមន្ត្រីខាងលើទៅផ្ទះអស់ គឺមានភ្ញៀវបុកមកជាបន្តបន្ទាប់ ត្រង់ចំណុចនេះហើយដែលធ្វើអោយគេព្រួយបារម្មណ៍ថា មិនដឹងភ្ញៀវណាផ្ទុកមេរោគអេប៊ូឡាមកកម្ពុជានោះទេ។
តាមការលើកឡើងរបស់ពលរដ្ឋជាច្រើននៅក្រុងប៉ោយប៉ែត បានពោលថា បើសិនជាសកម្មភាពត្រួតពិនិត្យរបស់មន្ត្រីចាត្តាឡីសក័ បែបនេះត៏ទៅទៀត គឺមេរោគអេប៊ូឡានិងចូលមកដល់កម្ពុជាដោយអូតូមន្ទិច ពលរដ្ឋដ៏ដែលបានបញ្ជាក់ទៀតថា គួរតែថ្នាក់លើនៃក្រសួងសុខាភិបាលចាត់វិធានការអោយមានការត្រួតពិនិត្យផ្លាស់ប្តូរគ្នា ទើបងាយស្រួលក្នុងការទប់ស្កាត់រាល់មេរោគខាងលើនោះបានយ៉ាងសុខស្រួលទៀតផង ពួកគាត់បានលើកពាក្យស្លោកមួយថា
ប្រហែសវាបាត់ ប្រយ័ត្នវាគង់ ហើយបើពេទ្យគ្មានការត្រួតពិនិត្យច្បាស់លាស់ទេនោះ មេរោគអេប៊ូឡានិង យាយីមកដល់កម្ពុជា ជាមិនខានឡើយ ដោយឡែកមន្ត្រីចាត្តាឡីសក័ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់កម្ពុជាថ្មីថា ពួកគេឈប់ពេលសម្រាកនៅម៉ោង៦ព្រលប់ លុះដល់ម៉ោង៧ព្រឹក ទើបចូលធ្វើការដូចមន្ត្រីរាជការឯទៀតផងដែរ មន្ត្រីទាំងនោះបានបន្តទៀតថា មានពេលខ្លះពួកគាត់មកយឺតយ៉ាវបន្តិចមែនដោយសារតែបុគ្គលឹកមួយចំនួនមានធុរៈផ្ទាល់ខ្លួនហើយបើអ្នកណាមកមុន គឺចាប់ផ្តើមធ្វើសកម្មភាពត្រួតពិនិត្យភ្ញៀវតែម្តង៕