​​តំលៃ​សណ្ដែកសៀង​ឆ្នាំនេះ​ធ្លាក់​ថ្លៃ​បន្តិច​ធៀប​កាល​ ​ពី​ឆ្នាំ​២០១៣​ប៉ុន្ដែ​ការប្រមូល​ផល​ខ្ពស់​ល្អ​ដូចគ្នា​

0

​ខេត្តព្រះវិហារ​
​ប្រជាកសិករ​នៅ​ស្រុក​គូលែន​ជិត​បញ្ចប់​ការប្រមូល​ផល​សណ្ដែកសៀង​ហើយ​គិត​មកដល់​ថ្ងៃទី​១៧​វិច្ឆិការ​២០១៤​នេះហើយ​បាន​លក់​ចេញទៅ​អោយ​ឈ្មួញកណ្តាល​មកពី​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​និង​ពី​បណ្តា​ខេត្ត​ផ្សេងទៀត​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​អោយមាន​ការរីកចំរើន​។​
​ ​ឈ្មួញកណ្តាល​មកពី​ខេត្តបាត់ដំបង​ម្នាក់​បានអោយដឹងថា​គាត់​ទិញ​សណ្ដែកសៀង​ពី​ប្រជាកសិករ​រស់នៅ​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​តំលៃ​១៧០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​សណ្តែកសៀង​ដែល​ទិញ​ពី​ស្រុក​គូលែន​គឺ​ដឹក​យកទៅលក់​បន្ត​អោយ​ឈ្មួញ​ថៃ​នៅជាប់​ព្រំដែន​ខេត្តបាត់ដំបង​។​
​ ​ឈ្មួញកណ្តាល​ម្នាក់ទៀត​ឈ្មោះ​ឈាន​ហេង​អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​បានអោយដឹងថា​គាត់​បាន​ប្រមូល​ទិញ​សណ្ដែកសៀង​ពី​ប្រជាកសិករ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​សរុប​បាន​ចំនួន​៦០០​តោន​ក្នុង​រយះពេល​១​ខែ​នេះ​។​គាត់​និយាយថា​តំលៃ​សណ្ដែកសៀង​គាត់​ទិញ​ចាប់ពី​តំលៃ​១៥០០​ដល់​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ទៅតាម​សណ្តែកសៀង​ប្រភេទ​ល្អ​និង​មិនល្អ​។​
​ ​លោក​ឈាន​ហេង​បានបញ្ជាក់​អោយដឹងថា​ផល​សណ្តែកសៀង​ដែល​គាត់​ទិញ​បាន​ពី​ប្រជាកសិករ​ហើយ​លក់​ចេញ​វិញ​ទៅអោយ​ឈ្មួញ​ធំ​មកពី​ស្រុក​ជ្រៃ​ធំ​ខេត្តកណ្តាល​ជាប់​ព្រំដែន​វៀតណាម​ក្នុង​តំលៃ​២០០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​គាត់​និយាយថា​តំលៃ​សណ្តែកសៀង​ឆ្នាំនេះ​បើ​គិត​តំលៃ​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ធ្លាក់​ថ្លៃ​៥០០​រៀល​ធៀប​កាលពី​ឆ្នាំ​២០១៣​រយះពេល​ដូចគ្នា​វា​មាន​តំលៃ​២៣០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​
​ ​លោក​ប៉ាង​យៀ​ត​អភិបាលស្រុក​គូលែន​បានអោយ​អ្នកសារព័ត៌មាន​ដឹងថា​ក្នុង​របាយការណ៍​កសិកម្ម​ស្រុក​ប្រជាកសិករ​លក់​ចេញ​សណ្ដែកសៀង​ទៅអោយ​ឈ្មួញកណ្តាល​ចុះមក​ទិញ​ផ្ទាល់​ជាទូទៅ​បាន​តំលៃ​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​ផ្ទៃដី​ចំការ​ដាំ​សណ្ដែកសៀង​នៅ​ទូទាំង​ស្រុក​គូលែន​ឆ្នាំនេះ​សរុប​មាន​ចំនួន​២៩០០​ហិកតា​។​
​ ​លោក​អភិបាលស្រុក​បន្តទៀតថា​ប្រជាកសិករ​ប្រមូល​ផល​សណ្ដែកសៀង​គិត​មកដល់​ថ្ងៃទី​១៧​វិច្ឆិការ​នេះ​បាន​ចំនួន​១០០០​ហិកតា​ហើយ​ទទួលបាន​ផល​សរុប​ចំនួន​៣០០០​តោន​។​ពេលនេះ​ប្រជាកសិករ​កំពុង​សំរុក​ប្រមូល​ផល​សណ្តែកសៀង​ជា​បន្តបន្ទាប់​អាច​នឹង​បញ្ចប់​រយះពេល​ដ៍​ខ្លី​ខាងមុខនេះ​៕
​មង្គល​