សៀមរាប៖ បន្ទាប់ពីប្រគល់ផ្ទះមនុស្សធម៌ទី ៩៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជូនដល់គ្រួសារស្ត្រីមេម៉ាយក្រីក្រ និងមានពិការភាព ដែលមានទីលំនៅ នៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន រួច លោកជំទាវ
ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា និងប្រតិភូរួមដំណើរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងរុនតាឯកតេជោសែន ដែលទទួលបានការឧបត្ថម្ភពពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
សូមបញ្ជក់ថា៖ អគារនេះមានទំហំ ៥,៨០ម៉ែត្រ x ១៧,៨០ម៉ែត្រ និងមានយ៉មុខចូលអគារ ២ម៉ែតx៤ម៉ែត្រ កម្ពស់២ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) សាងសង់លើផ្ទៃដី ៣,០០០ម៉ែត្រការ៉េ បច្ចុប្បន្នសាងសង់សម្រេចបានប្រហែល៧៥%ហើយ៕







































