ខេត្តបន្ទាយមានជ័យបន្ទាយមានជ័យ:កង្វល់និងសំណូមពរធំៗរបស់ពលរដ្ឋ មូលដ្ឋានក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ៩ខែដើមឆ្នាំ២០១៤មានដូចជាតម្លៃនិងទីផ្សារកសិផលពិសេសស្រូវ ដំឡូងមី,ការស្តារ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន
លូ ទំនប់ប្រឡាយអាងទឺក សាលារៀន ការភ្ជាប់បណ្តាញអគ្គីសនីនិងតម្លៃសមស្រប ការដោះស្រាយទំនាស់ដីធ្លី ការដោះស្រាយបញ្ហានានាទាក់ទិនជីវភាព ការលើកកម្ពស់សុខភាព ការទទួលបានការរៀនសូត្រមានគុណភាព ការផ្តល់ដីដាំដុះនិងការវាស់វែងបង្ហើយដីធ្លីតាមបទបញ្ជា០១ បប ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ បញ្ហាមិនប្រក្រតីមួយចំនួន។
ទាំងនេះជាការលើកឡើងរបស់មន្ត្រីអាជ្ញាធរដែនដី ក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកក្រុង ពលរដ្ឋនិងអ្នកពាក់ព័ន្ធក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០១៤ចំនួន៤កន្លែងពីថ្ងៃទី១១ ដល់ថ្ងៃទី១៨វិច្ឆិកា២០១៤កន្លងមកនៅស្រុកម៉ាឡៃ(សម្រាប់៣ស្រុក ក្រុង). ,នៅក្រុងសិរីសោភ័ណ(សម្រាប់ក្រុងស្រុក២) ,នៅស្រុកភ្នំស្រុក(សម្រាប់២ស្រុក)និងនៅស្រុកថ្មពួក(សម្រាប់២ស្រុក)។
លោកអ៑ុងអឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យថ្លែងបើកនិងបិទវេទិកាដោយកត់សម្គាល់ថា: េវទិកាមានសារ:សំខាន់សម្រាប់លើកកម្ពស់គណនេយ្យភាពតម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកអ៑ុង អឿនបន្តថា វេទិកាបានផ្តល់នូវរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខេត្ត៩ខែដើមឆ្នាំក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោតគឺពលរដ្ឋក្នុងខេត្តនិងអោយមានការពិត ។