ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយជូនវរនគរបាលការពារព្រំដែនគោកនិងជនភៀសសឹក ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ

0

សៀមរាប៖ ដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីទុក្ខលំបាករបស់កងកម្លាំងការពារព្រំដែនគោក និង បងប្អូនប្រជាពលរដ្ឋភៀសសឹក ចេញពីតំបន់ព្រំដែនកម្ពុជា ថៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដើមី្បសម្រាប់ធ្វើការផ្គត់ផ្គង់ជូនដល់វរនគរ បាលការពារព្រំដែនគោក និងប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានភៀសខ្លួនពីតំបន់ព្រំដែនកម្ពុជា-ថៃ ស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ត្រូវបានធ្វើពិធីប្រគល់នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ។
តាមការបញ្ជាក់របស់នាយករដ្ឋបាលខេត្ត បានឲ្យដឹងថា អំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានអង្ករ ២០តោន ,មី ១០០កេសធំ, ត្រីខ ១០០កេស , គុយទាវកញ្ចប់ ១០០ កេស ,ទឹកសុទ្ធ ២០០កេស និង ថ្នាំបាញ់មូស ៤ពាន់ដប ដែលត្រូវប្រគល់ជូនដល់ រដ្ឋបាលខេត្ត និង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ក្នុងមួយខេត្ត និង អង្គភាព ទទួលបាន អង្ករ ៥តោន , មី ២៥កេសធំ , ត្រីខ ២៥កេស , គុយទាវកញ្ចប់ ២៥កេស ,ទឹកសុទ្ធ ៥០កេស និង ថ្នាំបាញ់មូស ១ពាន់ដប ដើមី្បយកទៅប្រើប្រាស់ ក្នុងការផ្គត់ផ្គង់ដល់កងកម្លាំងនគរបាលការពារព្រំដែន និង ប្រជាពលរដ្ឋជាជនភៀសសឹក បានកំពុងស្នាក់នៅតាមមណ្ឌលសុវត្តិភាព ក្នុងខេត្តរបស់ខ្លួន ៕