នគរបាលខេត្ដឧត្ដរមានជ័យ បន្ដនាំយកអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគល់ជូនប្រជាពលរដ្ឋដល់គេហដ្ឋាន

0

ឧត្ដរមានជ័យ : នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ អនុវត្ដតាមបទបញ្ជារ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បាននាំយកអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដល់គេហដ្ឋាន ក្នុងភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ ដែលមានអត្ដសញ្ញាណប័ណ្ណហួសសុពលភាព សូមបងប្អូនទៅថតធ្វើថ្មីបន្ដសុពលភាព នៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុក ដើម្បីងាយស្រួលក្នុងការងារចាំបាច់ផ្សេងៗនាថ្ងៃខាងមុខ៕ដោយ៖ភ្នំដងរែក