(កំពង់ធំ)÷ អនុវត្តតាមការចង្អុលដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៥
វេលាម៉ោង១៩ និង ១០នាទី លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស នឹងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបករណីសញ្ចរកម្ម ជ្រកក្រោមយីហោ “ជំនោររីករាយ” និងយីហោ “ម្លប់ស្វាយរដ្ឋា” ស្ថិតនៅភូមិ ដំរីស្លាប់ ឃុំ អណ្ដូងពោធិ៍ ស្រុក តាំងគោក ខេត្តកំពង់ធំ។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង បានឱ្យដឹងថា សមត្ថកិច្ចជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី ០១ នាក់ ដែលជាម្ចាស់ទីតាំង ÷
ទី១.ឈ្មោះ គង់ សារ៉េត ភេទ ប្រុស អាយុ ៦២ ឆ្នាំ ម្ចាស់ហាងខារ៉ាអូខេ មានស្លាកយីហោ “ជំនោរីករាយ” ។
ទី២.ឈ្មោះ ម៉ូន ចាន់ថា ភេទ ស្រី អាយុ ៤១ ឆ្នាំ ម្ចាស់ហាងខារ៉ាអូខេ មានស្លាកយីហោ”ម្លប់ស្វាយរដ្ឋា”។
ព្រមទាំងរំដោះជនរងគ្រោះបានចំនួន ១០ នាក់ ស្រី អនីតិជន ចំនួន ០២ នាក់។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបន្តនីតិវិធីទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់ ៕





































