លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញចុះជួបសំណេះសំណាល និងត្រួតពិនិត្យ បេក្ខជន បេក្ខនារី ដែលបានមកទទួលពាក្យសម្រាប់ការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិ

0

ឧត្ដរមានជ័យ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះសំណេះសំណាល និងត្រួតពិនិត្យ បេក្ខជន បេក្ខនារី ដែលបានមកទទួលពាក្យប្រឡងប្រជែង ជ្រើសរើសឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់បំពេញបន្ថែម ឆ្នាំ២០២៤ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងត្រួតពិនិត្យរបៀបរៀបរយ នៃកិច្ចការរៀបចំសម្រាប់ការផ្ដល់ពាក្យជូនបេក្ខជន បេក្ខនារី ។

គួរបញ្ជាក់ផងដែរ ក្រសួងមហាផ្ទៃ បានសម្រេច ជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិ សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងវរសេនាតូចនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចំនួន ៣៧២ កន្លែង រួមមាន ៖
-ប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ៣៤នាក់
-វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ចំនួន ១៧០នាក់
-វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ចំនួន ១៦៨នាក់កាលបរិច្ឆេទផ្ដល់ពាក្យ ទទួលពាក្យ និងទីកន្លែង ផ្ដល់ពាក្យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ ២៤ ខែតុលា ឆ្នាំ២០២៥
ទទួលពាក្យចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧ ០០ នាទី
ទីកន្លែងផ្ដល់ និងទទួលពាក្យ នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ៕ដោយ៖ភ្នំដងរ៉ែក